សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

ធ្វើកិច្ចសន្យាមិនទាន់បានមួយអាទិត្យផងបើកដំណើការវិញហើយទីតាំងបើកលេងល្បែងសុីសងជល់មាន់មួយកន្លែងស្ថិតក្នុងភូមិដង រុង ក្រោយពីលោក អ៊ុន ស៊ី អធិការស្រុកកណ្ដៀងធ្លាប់ធ្វើកិច្ចសន្យាម្តងហើយ!!!

ដោយ :www.tctpostnews.com

ខេត្តពោធិ៍សាត់៖ផ្សាយចេញថ្ងៃទី១៦.០៨.២០២៣ ទីតាំងលេងល្បែងសុីសងជល់មាន់តាមអនឡាញមួយកន្លែងបង្កប់ក្រោមស្លាកយីហោស្រាបៀរហ្គេនស្បឺត(ប៊ួយ ម៉េងលី)ស្ថិតក្នុងភូមិដង រុង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានបើកដំណើរការទីតាំងរបស់ខ្លួនវិញហើយក្រោយពីលោក អ៊ុន ស៊ី អធិការស្រុកកណ្ដៀងចុះបង្ក្រាបនិងធ្វើកិច្ចសន្យាម្តងហើយ
កាលពីថ្ងៃទី១១ខែសីហា ឆ្នាំ២០២៣ ដោយបានធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលកោះជុំ ដោយម្ចាស់ឈ្មោះ ប៊ួយ ម៉េង ភេទប្រុស អាយុ ៤៣ ឆ្នាំ សញ្ជាតិខ្មែរ ដែលមានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិដង រុង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដោយសន្យាថា៖
១/ត្រូវបញ្ឈប់ការជួរទីតាំងជល់មាន់តាមអនឡាញ។
២/បើសមត្ថកិច្ចរកឃើញថានៅទីតាំងម្ចាស់ផ្ទះដដែលនៅបន្តជួលទីតាំងឲ្យគេជល់មាន់តាមអនឡាញបន្ដទៀត ម្ចាស់ទីតាំងត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់។

តែផ្ទុយទៅវិញក្រោយពីធ្វើកិច្ចសន្យារួចហើយមិនបាន១អាទិត្យផងទីតាំងមួយកន្លែងនេះបើដំណើរការជាធម្មតាទៅវិញ មន្ទិលប្រជាពលរដ្ឋលើកថា៖លោក អ៊ិន ស៊ី អធិការស្រុកកណ្ដៀង ប្រហែលជាធ្វើកិច្ចសន្យាមិនមានសុពភាពទើបម្ចាស់ទីតាំងមួយកន្លែងបើកដំណើរការទីតាំងរបស់ខ្លួនបានរឺក៏កិច្ចសន្យាគ្រាន់តែបំភាន់ភ្នែកមហាជនឬក៏ត្រូវថ្នាំសណ្តំអាចជាត្រូវដងត្រូវផ្លែគ្នាទៅហើយទើបរក្សាភាពស្ងៀតស្ងាត់ឈឹង។

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថាទីតាំងខាងលើបើកដំណើរការឡើងវិញតែមិនទាន់មានសមត្ថកិច្ចណាម្នាក់ចេញមុខបង្ក្រាបទើបរាយការណ៍អង្គភាព( TCT Post News) ចុះដល់ទីតាំងជាក់ស្តែងនិងបានផ្តិតរូបភាពចុះផ្សាយជ្រាបព័ត៌មានដល់អាជ្ញាធរពាក់ពន្ធ័ខេត្តពោធិ៍សាត់។

ជុំវិញល្បែងសុីសងខាងលើពលរដ្ឋក្នុងមូលដ្ឋានលើកឡើងថា៖លោក ស ថេង ស្នងការខេត្តពោធិ៍សាត់គួរតែយកចិត្តទុកដាក់អោយបានខ្ពស់ក្នុងការចង្អុលបង្ហាញដល់កម្លាំងជំនាញក្រោយឱវាទរបស់ខ្លួនក្នុងការយកចិត្តទុកដាក់ចុះបង្ក្រាបល្បែងសុីសងក្នុងមូលដ្ឋានដែនរបស់ខ្លួន។

ជៀសវាងមន្ទិលប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ការសង្ស័យថា៖ដោយមានការបើកភ្លើងខៀវជាប្រពន្ធ័ទើបទីតាំងបើកល្បែងសុីសងក្នុងខេត្តពោធិ៍សាត់អាចបើកដំណើរការបាន។

ពលរដ្ឋសង្ឃឹមថា៖ទីតាំងល្បែងសុីសងទាំងនេះលោកស្នងការខេត្តពោធិ៍សាត់និងបង្ក្រាបបានជាក់ជាមិនខាន។





No comments