សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

លោក អ៊ុន ចាន់ថា តំណាងលោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតអញ្ជើញចុះសួរសុខទុកអ្នកសារព័ត៌មានកំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ!!!

ដោយ :www.tctpostnews.com

ភ្នំពេញ៖នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ លោក អ៊ុន ចាន់ថា អនុប្រធានសមាគមតំណាងលោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតអញ្ជើញចុះសួរសុខទុក លោក ទ្រី ផល្លាប អាជីពអ្នកសារព័ត៌មានកំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

សូមបញ្ជាក់ថា៖កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ លោក ទ្រី ផល្លាប ជាប្រធានព័ត៌មានប្រចាំខេត្តតាកែវនៃអង្គភាពសារព័ត៌មានរស្មីក្រុងតាខ្មៅ បានជួបឧបហេតុគ្រោះថ្នាក់ចរាចរណ៍នៅចំណុចស្រុកសំរោងខេត្តតាកែវរវាងម៉ូតូប៉ះនឹងម៉ូតូបង្កឲ្យលោករងរបួសជាទម្ងន់បញ្ជូនទៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតទើបក្រុមការងារថ្នាក់ដឹកនាំនៃសមាគមបានរួបរួមថវិកាបានបន្តិចបន្តួចជួយសម្រាកទុក្ខលំបាកជូនលោក ទ្រី ផល្លាប កំពុងតែសម្រាប់ព្យាបាលជំងឺ ទុកដោះស្រាយទិញគ្រឿងបរិភោគនៅក្នុងមន្ទីរពេទ្យ។

ក្នុងឱកាសនោះដែរលោក អ៊ុន ចាន់ថា អនុប្រធានសមាគមបានពាំនាំប្រសាសន៍ផ្តែផ្តាំពីលោក នួន នីប្រធានសមាគម សួរសុខទុក្ខដល់លោក ទ្រី ផល្លាប ជាអ្នកសារព័ត៌មានកំពុងតែសម្រាប់ព្យាបាលជំងឺបួងសួងដល់វត្ថុស័ក្កសិទ្ធនៅក្នុងលោកជួយបីបាច់ថែរក្សារជូនលោក ទ្រី ផល្លាប បានជាសះស្បើយក្នុងពេលឆាប់ៗដើម្បីមកបំពេញការងារនៅក្នុងអង្គភាពបន្តទៀត។

សូមរំលឹកថា៖សមាគមសារព័ត៌មានសុក្រឹតក្រោមការដឹកនាំដ៏យកចិត្តទុកពីលោក នួន នី ប្រធានសមាគម លោកប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនអ្នកសារព័ត៌មានរួមអាជីពមិនថានៅទីណាកន្លែងណាទេ លោកប្រធានតែងតែយកចិត្តទុកដាក់ក្នុងការគាំពារនិងចូលរួមចំណែកជួយសម្រាលទុក្ខលំបាកនិងជួយដល់បងប្អូនអ្នកសារព័ត៌មានកំពុងជួបបញ្ហាមានជីវភាពខ្វះខាត។

ជាចុងក្រោយលោក ទ្រី ផល្លាប ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅចំពោះលោកប្រធានសមាគមដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចង្អុលបង្ហាញក្រុមការងារនៃសមាគមចុះជួយលោកក្នុងគ្រាទុកលំបាក លោកសូមជូនពរទៅដល់លោកប្រធាននិងអនុប្រធានព្រមទាំងអគ្គលេខាធិការ អគ្គលេខាធិការរងទាំងអស់ព្រមទាំងសហការីនៃអង្គភាព សមាគមសារព័ត៌មានសុក្រឹត ជួបតែសេចក្តីសុខសេចក្តីចម្រើនសំណាងល្អគ្រប់លើវិស័យសូមអរគុណ🙏🙏🙏



No comments