ល្បែងស៊ីសងជល់មាន់តាមអនឡាញមួយកន្លែងត្រូវសមត្ថកិច្ចចុះបង្ក្រាបនឹងធ្វើកិច្ចសន្យាឲ្យបញ្ឈប់បន្តអាជីវកម្មខុសច្បាប់ទៀត ។
ភ្នំពេញ:នាថ្ងៃទី ៧ខែសីហាឆ្នាំ ២០២៣ ល្បែងស៊ីសងមួយកន្លែងដែលមានទីតាំងស្ថិតនៅ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានត្រូវសមត្ថកិច្ចចុះបង្ក្រាប។និងធ្វើកិច្ចសន្យាឲ្យរាងចាលនិងបញ្ឈប់បើកអាជីវកម្មដែលខុសច្បាប់បន្តទៀត ។
ទាក់ទងជុំវិញការចុះបង្ក្រាបល្បែងស៊ីសងខាងលើនេះលោកមេប៉ុស្តិ៍សង្កាត់រលួសខ័ណ្ឌដង្កោរាជធានីភ្នំពេញ។បានមានប្រសាសន៍ថាយោងតាមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនិងអនុសាសន៍របស់រាជរដ្ឋាភិបាលបានមានប្រសាសន៍ថាល្បែងស៊ីសងនេះគ្រោះថ្នាក់ធំបំផុតធ្វើឲ្យអសន្តិសុខក្នុងសង្គមនិងមានចោរលួចចោរប្លន់ក្នុងមូលដ្ឋាន។ហើយលោកមេប៉ុស្តិ៍សង្កាត់រលួសបានបន្តទៀតថាល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់លោកទោះបីបើកនៅក្នុងរូបភាពណាក៏ដោយលោកត្រូវតែបង្ក្រាប។ដើម្បីការពារសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋរបស់លោកនៅក្នុងមូលដ្ឋាន។ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។មានការសាទរចំពោះការចុះបង្ក្រាបនេះដើម្បីបំបាត់ការភ័យខ្លាចនិងរក្សា
សន្តិសុខសណ្ដាប់ធ្នាប់នៅតំបន់នោះផងដែរ ។
នេះគឺជាស្នាដៃមួយដ៏ល្អដែលលោកមេប៉ុស្តិ៍សង្កាត់រលួស។ខណ្ឌដង្កោរាជធានីភ្នំពេញដែលប្រជាពលរដ្ឋគាំទ្រនិងស្ញើញសរសើរដែលបានដឹកនាំកម្លាំងចុះបង្ក្រាបទាន់ពេលវេលាដើម្បីរក្សារសន្តិសុខនិងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាននិងនិងសុវត្ថិភាពប្រជាពលរដ្ឋ។ហើយក៏ជាគំរូល្អដល់មេប៉ុស្តិ៍ដទៃៗទៀតនៅក្នុងព្រះរាជាណាចកម្ពុជាយើងដែរ ។
No comments