ប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅមានការសាទរដល់សមត្ថកិច្ចប៉ុស្តិ៍ព្រែកព្នៅសហការជាមួយអធិការខណ្ឌព្រែកព្នៅចុះបំបែកសំបុកទីតាំងសេពគ្រឿងញៀនមួយដែលស្ថិតនៅក្រោមស្ពានឡុងឈិនក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
ភ្នំពេញ ថ្ងៃទី ៣ ខែតុលាឆ្នាំ ២០២៣ ។
នាថ្ងៃទី ៣ខែតុលាឆ្នាំ២០២៣ វេលាម៉ោង ២ កន្លះ រសៀលសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ព្រែកព្នៅសហការជាមួយនគរបាលខណ្ឌបានចុះបង្ក្រាបនិងបំបែកសំបុកគ្រឿងញៀនមួយកន្លែងដែលមានទីតាំងនៅក្រោមស្ពានឡុងឈិនស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។រាជធានីភ្នំពេញ។ការចុះបង្ក្រាបនោះ។ដោយបានឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ក្នុងនោះមានសមាសភាពដូចខាងក្រោម។
១ ឈ្មោះ ម៉ោ វុទ្ធី អាយុ ២១ឆ្នាំ មានសារជាតិញៀនក្នុងទឹកនោម ២ ឈ្មោះ គៀន វណ្ណឌី អាយុ២៧ឆ្នាំ មានសារជាតិញៀនក្នុងទឹកនោម ៣ ឈ្មោះ សុខ វីរៈ អាយុ៣៤ឆ្នាំមានជាប់សារជាតិញៀនក្នុងទឹកនោម ។
ក្នុងការបង្ក្រាបនោះប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។មានការសាទរដល់កម្លាំងសមត្ថកិច្ចនគរបាប៉ុស្តិ៍ក៏ដូចជានគរបាលខណ្ឌ។ព្រែកព្នៅដើម្បីបំបាត់ការភ័យខ្លាចនៅក្នុងមូលដ្ឋានរបស់ពួកគាត់នេះសបញ្ជាក់អំពីភាពយកចិត្តទុកដាក់។ពីអាជ្ញាធរសមត្ថកិច្ចក្នុងដែនដីរបស់ខ្លួន។ហើយបានយកចិត្តទុកដាក់និងការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខណ្ឌព្រែកព្នៅ។ដើម្បីបំបាត់ភាពអនាធិបតេយ្យមានចោរលួចចោរប្លន់និងគាស់ផ្ទះ រឺ ចោរកម្មនានាក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅដើម្បីសុវត្ថិភាព។ទន្ទឹមនិងនេះដែរប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅសូមជូនពរដល់អាជ្ញាធរដែនដីនិងសមត្ថកិច្ចទាំងអស់ដែលបានបង្ក្រាបរាប់បទល្មើសដែលប្រជាពលរដ្ឋមានការភ័យខ្លាចក្នុងខណ្ឌព្រែកព្នៅឱ្យទទួលបានជោគជ័យប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកព្នៅសូមជូនពរដល់អាជ្ញាធរខណ្ឌក៏ដូចជាសមត្ថកិច្សូមទទួលបាននូវសុខភាពល្អដើម្បីបន្តការងារជានិរន្ត។
No comments