សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ (ឡូតូ) ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់

ដោយ :www.tctpostnews.com

 

សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ (ឡូតូ) ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់

 

ភ្នំពេញ ៖ កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៥និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ចុះបង្រ្កាបករណីបើកលេងល្បែងស៊ីសងដោយខុសច្បាប់ (ឡូតូ) និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង០៦នាក់៖

ទី១-ឈ្មោះ អ៊ុន ស្រីលាភ ភេទស្រី ជនជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិ ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ភ្ងាក់ងារ)។

២-ឈ្មោះ សុឹម សុនីតា ភេទស្រី មុខរបរនៅផ្ទះ ទីលំនៅផ្ទះជួល ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ភ្ងាក់ងារ)។

៣-ឈ្មោះ ជាង គឹមហឿង ភេទប្រុស មុខរបរកម្មករសំណង់ ទីលំនៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (អ្នកលេង)។

៤-ឈ្មោះ សោម សម្ភស្ស ភេទប្រុស មុខរបរកម្មករ ទីលំនៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (អ្នកលេង)។

៥-ឈ្មោះ អុីន ប៉ៃលិន ភេទប្រុស មុខរបរជាងមាស មានទីលំនៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (អ្នកលេង)។

៦-ឈ្មោះ ឆេង សុខឡេង ភេទប្រុស មុខរបរ លក់ដូរ ទីលំនៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (អ្នកលេង)។

សម្ភារ:ដកហូតរួមមាន៖ កុំព្យូទ័រ ចំនួន០៣គ្រឿង, ដុំWiFi ចំនួន ០១, Keybord ចំនួន០២, តេឡេចំនួនទូរស្សទ៍ ចំនួន០១, ទូរទស្សន៍ ចំនួន០១គ្រឿង, ប្រាក់ ចំនួន២០០០០រៀល។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕

No comments