លោក សុង សារិទ្ធ ប្រធានសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យបានចុះសួរសុខទុក្ខលោក ម៉ៅ សុជាតិ អគ្គលេខាធិការសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ ដែលទើបចេញពីមន្ទីរពេទ្យរុស្ស៊ី។
ភ្នំពេញ ថ្ងៃអង្គារ ៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២៤ សមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ និងសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាព បានចុះសួរសុខទុក្ខលោកម៉ៅសុជាតិ អគ្គលេខាធិការ សមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ ដែលទើបចេញពីមន្ទីរពេទ្យរុស្ស៊ីមកបន្ទប់ជួររបស់គាត់ស្ថិតនៅភូមិទ្រា ២ សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងឱកាសនោះដែរលោក សុង សារិទ្ធ ប្រធានសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ និងលោក អ៊ុន ចន្ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រុមពន្លឺសន្តិភាព និងលោក ម៉ៅ សុជាតិ
និងភរិយា ព្រមទាំងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោក គៀង ចក់ រួមទាំងលោកគ្រូពេទ្យដែលបានយកចិត្តទុកដាក់និងជួយសង្គ្រោះលោក ម៉ៅ សុជាតិ ទាន់ពេលវេលានិងឧបត្ថម្ភជារទេះរុញចំនួន មួយ ផងដែរ។
No comments