ល្បែងស៊ីសងតាមអនឡាញ មាន់ជល់អនឡាញរីកដូចផ្សិតក្នុងក្រុងកំពង់ឆ្នាំង ប្រជាពលរដ្ឋស្នើសុំដល់លោកអភិបាលក្រុងនិងលោកអធិការក្រុងកំពង់ឆ្នាំងមានវិធានការ ជួយចុះបង្ក្រាបផង!!!
ល្បែងស៊ីសងតាមអនឡាញ មាន់ជល់អនឡាញរីកដូចផ្សិតក្នុងក្រុងកំពង់ឆ្នាំង ប្រជាពលរដ្ឋស្នើសុំដល់លោកអភិបាលក្រុងនិងលោកអធិការក្រុងកំពង់ឆ្នាំងមានវិធានការ ជួយចុះបង្ក្រាបផង!!!
ខេត្តកំពង់ឆ្នាំង÷ផ្សាយចេញថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ប្រភពពីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌មានយើង ឱ្យជួយផ្សព្វផ្សាយដើម្បីឲ្យដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ជួយចុះបង្ក្រាបល្បែងស៊ីសងឆ្នោតឡូតូគ្រប់ប្រភេទ និងល្បែងបញ្ជល់មាន់តាមអនឡាញ និងឆ្នោតឡូតូក្នុងក្រុងកំពង់ឆ្នាំងផងកំពុងរីកដូចផ្សិតមានច្រើនកន្លែង ដែលមានទីតាំងល្បែងឆ្នោតឡូតួដូចខាងក្រោម៖
ទីតាំងទី១.ស្ថិតនៅចំណុចហាងកាហ្វេទល់មុខគ្នា ជិតនឹងសួនកុមារ ភូមិទី១ សង្កាត់ខ្សាម.
ទីតាំងទី២.ស្ថិតនៅក្នុងភូមិចុងភូមិយួនភូមិទី៧ សង្កាត់ខ្សាម.
ទីតាំងទី៣.ផ្ទះថ្មហាងកាហ្វេមួយកន្លែង ចំណុចផែរត្រី. ភូមិទី៧ សង្កាត់ខ្សាម.
ទីតាំងទី៤.ផ្លូវចូលសាលាចិន សង្កាត់ផ្សារឆ្នាំង.
ទីតាំងទី៥.ផ្លូវផ្អេរ ឃុំស្រែថ្មី ផ្លូវឆ្ពោះឡើងទៅភ្នំក្រាំងដីមាស.
ទីតាំងទី៦.ហាងកាហ្វេយួនមួយកន្លែងក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ។
គួរបញ្ជាក់ថាចំណុចទីតាំងខាងលើទាំងអស់នេះមានតាំងពីល្បែងអនឡាញមណ្ឌលឆ្នោតឡូតូ និងល្បែងសព្វគ្រប់ប្រភេទដែលចេញតាមកញ្ចក់កុំព្យូទ័រឬឡែបថប់ និងម៉ាស៊ីន ដែលមានមនុស្សអ៊ូអរលេងតាមតុកាហ្វេជារៀងរាល់ថ្ងៃដោយវិធានការបង្ក្រាបពីសមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងកំពង់ឆ្នាំងសូម្បីតែបន្តិចរឺកោតក្រែងនិងច្បាប់ ហាមឃាត់សោះឡើយ។
តាមប្រភពបានបន្តថា ទីតាំងបើកលេងល្បីស៊ីសងជាច្រើនកន្លែងខាងលើសង្ស័យខ្សែខ្នងធំ បានជាហ៊ានបើកលេងហូរកញ្ច្រៀវសប្បាយអើងកងយ៉ាងនេះ ជាច្រើនកន្លែងដោយគ្មានកោតក្រែង ពលរដ្ឋខ្លះបានមានការងឿងឆ្ងល់ថា តើអាជ្ញាធរសមត្ថកិច្ចប៉ុស្តិ៍និងអធិការក្រុងកំពង់ឆ្នាំង តើមានសមត្ថភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសងខាងលើបានដែរឬទេឬក៏នៅតែបណ្ដែតបណ្ដោយឱ្យល្បែងស៊ីសងទាំងនោះរីកដូចផ្សិតខែវស្សានៅក្នុងមូលដ្ឋានរបស់ខ្លួន។ឬគិតថាល្បែងទាំងនោះអាច ជួយឱ្យប្រជាពលរដ្ឋមានការរីកចម្រើនលើវិស័យឈ្លោះបែកបាក់គ្រួសារឬបង្កើតអំពើចោលកម្មផ្សេងៗ.ល. ។
កន្លងមកអាជ្ញាធរខេត្ត និងបានដាក់បទបញ្ជាយ៉ាងតឹងរឹងទៅលើការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវបង្ក្រាបឲ្យអស់ តែមិនដូច្នោះក្នុងរយៈពេលកន្លងមកនេះ ក្រោយពីអាជ្ញាធរខេត្ត បានជូនដំណឹងនិងដាក់បទបញ្ជាឲ្យអធិការក្រុងស្រុក ធ្វើការផ្សព្វផ្សាយ នូវការទប់ស្កាត់ល្បែងស៊ីសងក្នុងមូលដ្ឋាន យ៉ាងណាប៉ុន្តែនៅតែមានរីកឡើងវិញដូចផ្សិតដដែល។
គួររំលឹកផងដែរថាថ្មីៗនេះ មានការរឹតបន្តឹងនិងមានការណែនាំពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុបានដាក់បទបញ្ជាមកអភិបាលរាជធានី.ខេត្តរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យធ្វើការទប់ស្កាត់និងបង្ក្រាប ពាក់ព័ន្ធនិងករណីល្បែង ស៊ីសង និងកំណត់មុខសញ្ញាឲ្យបានត្រឹមត្រូវហើយអនុវត្តឲ្យបានហ្មត់ចត់ ដើម្បីពង្រឹងនូវគោលនយោបាយ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចជូនប្រជាពលរដ្ឋ។
តែផ្ទុយទៅវិញល្បែងស៊ីសងតាមអនឡាញដែលមានច្រើនទីតាំងនៅក្នុងក្រុងកំពង់ឆ្នាំងបានបើកដំណើរការលេងយ៉ាងរលូនទៅវិញមានន័យថាអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ក្រោមជាតិធ្វើការផ្ទុយពីគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលហើយ។
ពលរដ្ឋបានរអ៊ូរទាំថា គន្លងមកតែងតែបាត់ម៉ូតូជាញឹកញាប់ និងចោរកម្មផ្សេងៗដោយសារតែមានល្បែងអនឡាញរីកដូចផ្សិតនៅក្នុងខេត្តកំពង់ឆ្នាំង ឬមួយមានខ្នងបង្អែកយ៉ាងធំនៅពីក្រោយខ្នង ទើបល្បែងអនឡាញបើកលេងបានយ៉ាងរលូន។
ពលរដ្ឋសង្ឃឹមថាលោក អ៊ុល សារ៉ាត់ អធិការក្រុងកំពង់ឆ្នាំងនិងលោក ហុីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន និងចុះស្រាវជ្រាវបង្ក្រាបនិងហាម ឃាត់ទីតាំងល្បែងទាំងអស់នេះក្នុងពេលឆាប់ៗនេះនិងចៀសវាងពលរដ្ឋដាក់ការសង្ស័យលើអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងកំពង់ឆ្នាំងកន្ទេរធំបន្លំដេក ឬបើកភ្លើងខៀវជាប្រព័ន្ធសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងកំពង់ឆ្នាំងនិងមានវិធានការបង្ក្រាបបានចាក់ជាមិនខាន៕
តែយ៉ាងណាពលរដ្ឋនៅតែទទូចស្នើសុំឯកឧត្តម ស៊ុនសុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងនិងលោកឧត្តមសេនីទោ តេង ចាន់ណាត ស្នងការនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងមេត្តាចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានខេត្តចុះពិនិត្យនិងស្រាវជ្រាវនិងបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងអនឡាញជាច្រើនកន្លែងខាងលើនិងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីសុខនិងសុវត្ថិភាពជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន។
អង្គភាពសារព័ត៌មានយើងនិងរង់ចាំការបំភ្លឺគ្រប់ពីមន្ត្រីពាក់ព័ន្ធក្នុងឃុំសង្កាត់ក្រុងនិងខេត្តកំពង់ឆ្នាំងរាល់ម៉ោងធ្វើការស្ដីពីរបបសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានតាមរយៈលេខទូរសព្ទខាងក្រោម
095693133 0718863766
No comments