ដេប៉ូខ្សាច់មួយកន្លែងកំពុងរងការរិះគន់ពីប្រជាពលរដ្ឋ
ទាក់ទងជុំវិញបញ្ហាដេប៉ូធ្វើអាជីវកម្មបូមមខ្សាច់លក់នេះកំពុងរងការរិះគន់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះធ្វើឲ្យប៉ះពាល់បរិស្ថាននិងសុខភាពដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះ ។
យ៉ាងណាមិញ ការធ្វើអាជីវកម្មដេប៉ូលក់ខ្សាច់ដែលមានទីតាំងដូចខាងលើនេះដែរ ប្រភពព័ត៌មានបានឲ្យដឹងថាដេប៉ូធ្វើអាជីវកម្មបូមខ្សាច់លក់នេះ។បានធ្វើអាជីវកម្មជិតមួយឆ្នាំហើយតែពុំដឹងមានច្បាប់ឬក៏អត់ច្បាប់នោះទេ តែបើមានច្បាប់វិញពុំគួរណាមកធ្វើអាជីវកម្មនៅចំកណ្ដាលទីប្រជុំជនដែលធ្វើឲ្យប៉ះពាល់។ដល់ចំណីព្រែកនិងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅទីនោះទេ ។
ទាក់ទងជុំវិញបញ្ហាការធ្វើអាជីវកម្មដេប៉ូបូមខ្សាច់លក់នេះ ដែរ មានទីតាំងនៅជិតស្ពានឡុងឈិនសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបានសំណូមពរដល់លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ មេត្តាជួយទប់ស្កាត់និងណែនាំដល់ដេប៉ូធ្វើអាជីវកម្មលក់ខ្សាច់នោះ ផងជៀសវាងបង្កភាពហុយរំខាននឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះផង ។មិនតែប៉ុណ្ណោះធ្វើឲ្យប៉ះពាល់ដល់ដីចំណីព្រែកនឹងធ្វើឲ្យរាំងស្ទះដល់ចរាចរណ៍ដែលទឹកកំពុងតែហូរនៅរដូវខែប្រាំងនិងខែវស្សាទៀតផង ។ ចុងក្រោយសូមគោរពជូនពរដល់លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅមេត្តាទទួលនូវសុខភាពល្អ និងកម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃទទួលបាននូវជោគជ័យគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន។ សូមអរគុណ។
ការិយាល័យទទួលព័ត៌មានយើងរង់ចាំការឆ្លើយតបពីភាគីពាក់ព័ន្ធទាំងអស់ ទាក់ទងតាមលេខទូរសព្ទ។ 095 69 31 33
No comments