សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

ដោយ :www.tctpostnews.com






ទីតាំងល្បែងស៊ីសងតាមអនឡាញខុសច្បាប់មួយកន្លែងដ៏ធំ កំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំងក្នុង ស្រុកកងមាស ខេត្តកំពង់ចាមខណៈសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់


ខេត្តកំពង់ចាម៖ ស្ថិតនៅភូមិព្រែកលីវ ឃុំរកាអារស្រុកកងមាស ខេត្តកំពង់ចាម ត្រង់ចំណុចមុខសាលាបឋមសិក្សាព្រែកលីវក្នុងផ្ទះលក់ការហ្វេមួយកន្លែងគ្មានយីហោពន្លក់ ស្រីហួចកំពុងតែបង្កបង្កើតបទល្មើសល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ហាយ តាមអនឡាញបានយ៉ាងរលូន ខណៈសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់។

តាមប្រភពព័ត៌មាន ដែលសារព័ត៌មានយើងទទួលបាននៅថ្ងៃ២៣ ខែសីហា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា ទីតាំងខាងលើនេះបាន បើកដំណើរការទទួល ដែលជាអ្នកញៀនល្បែងគ្រប់មជ្ឈដ្ឋាន យ៉ាងច្រើនកុះករ និងស្រែកហ៊ោរកញ្ជ្រៀវ យ៉ាងអណាធិបតេយ្យដោយមិនគោរពនៅគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំនុច និងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៦២ ស.ស.រ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ដោយគ្មានឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចេញមុខមកបង្រ្កាបសោះឡើយ។

ពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះវត្តមានទីតាំងបទល្មើស  ល្បែងស៊ីសងខុសច្បាប់ខាងលើ ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការអោយមានចោរលួច ចោរប្លន់ ចោរឆក់ សម្លាប់ ហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងៗ។

ប្រជាពលរដ្ឋជាច្រើនស្នើសុំដ៏លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជួយពិនិត្យមើល និងចាត់មន្រ្តីជំនាញចុះបង្ក្រាបផងទាន៕

អង្គភាពសារព័ត៌មានT C T postnews យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ រាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។095693133 សូមអរគុណ


No comments