សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរាជទូតកម្ពុជាទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍
ចេញផ្សាយ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៣
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីចំនួន៧រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចំានៅប្រទេសជាមិត្តនានា នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា។
ឯកអគ្គរាជទូតទាំង៧រូបនោះ រួមមាន៖ ១-ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសបារាំង អ៉ីតាលី ព័រទុយហ្គាល់ ម៉ាល់តា ព្រះរាជាណាចក្រអេស៉្បាញ បូរីក្សត្រអង់ដ័រ និងបូរីក្សត្រម៉ូណាកូ ដែលមាននិវេសនដ្ឋាននៅទីក្រុងប៉ារីស ២-ឯកឧត្តម ឡាយ សំកុល ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស អៀរឡង់ ព្រះរាជាណាចក្រដាណឺម៉ាក ស៊ុយអែត ន័រវែស និងសាធារណរដ្ឋហ្វាំងឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងឡុងដ៌ ៣-ឯកឧត្តម សុក ជា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋតួកគី តាហ្ស៊ីគីស្ថាន អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន ហ្សកហ្ស៊ី កៀហ្ស៊ីស៊ីស្ថាន សាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន និងរដ្ឋអ៉ីស្រាអែល ដែលមាននិវេសនដ្ឋាននៅក្រុងអង់ការ៉ា ៤-ឯកឧត្តម ទាន សំណាង ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលមាននិវេសនដ្ឋាននៅទីក្រុងហ្សាកាតា ៥-ឯកឧត្តម ហ៊ុលក្រង ផាណង ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសឡាវ ៦-ឯកឧត្តម ឈាង ធីរ៉ា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សាធារណរដ្ឋប៉ូឡូញ សាធារណរដ្ឋឆែក សាធារណរដ្ឋក្រូអាត សាធារណរដ្ឋហុងគ្រី សាធារណរដ្ឋស្លូវ៉ាគី សាធារណរដ្ឋស្លូវេនី និងប្រទេសអ៊ុយក្រែន ដែលមាននិវេសនដ្ឋាននៅទីក្រុងប៊ែរឡាំង ៧-ឯកឧត្តម តាន់ ប៊ុនប៉ា ឯក
អគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសស៊ែប៊ី៕
No comments