ឯកឧត្ដមនាយករដ្ឋមន្រ្ដី៖ រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព
ផ្សាយថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៣
នយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា" ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការបន្តដំណើរឈានទៅសម្រេចបាននូវ ចក្ខុវិស័យ កម្ពុជា ឆ្នាំ ២០៥០។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បាវចនាគោលដៅយុទ្ធសាស្ត្រ និងអាទិភាពគន្លឹះនៃយុទ្ធសាស្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ មាន បាវចនា គោលដៅយុទ្ធសាស្ត ៥ និង អាទិភាពគន្លឹះ ៥ ដែលក្នុងនោះបាវចនា ៥ រួមមាន កំណើន, ការងារសមធម៌, ប្រសិទ្ធភាព, និងចីរភាព ។ គោលដៅយុទ្ធសាស្ត ៥ រួមមាន (១). ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧%ប្រកបដោយភាពធន់នឹងវិបត្តិនានា
(២)បង្កើតការងារឱ្យបានកាន់តែច្រើន, ទាំងបរិមាណ និង គុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន; (៣). សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង ១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា
(៤). បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ ជាតិ និង ថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជាបន្តពង្រឹងអភិបាលកិច្ចវិស័យឯកជន និងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់ធុរកិច្ច ការវិនិយោគ និង ពាណិជ្ជកម្មនិង
(៥). ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹង ការប្រែប្រួលអាកាសធាតុ។ ជាមួយនឹង បាវចនា ៥ និង គោលដៅយុទ្ធសាស្ត្រ ៥ នេះ រាជរដ្ឋាភិបាលសម្រេចកំណត់យកនូវ អាទិភាពគន្លឹះ ចំនួន ៥ សម្រាប់ យុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី ១ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។
គួរបញ្ជាក់ដែរថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង ក៏បានពិភាក្សានិងឆ្លងលើរបៀបវារៈចំនួន ដូចជា ១. ការប្រកាសឱ្យអនុវត្តនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។ ២-ការពិនិត្យនិងសម្រេចលើសេចក្ដីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា «ក្រសួងអធិការកិច្ច»។ ៣- ការពិនិត្យនិងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន”។ ៤- ការណែនាំរបស់នាយករដ្ឋមន្ត្រីអំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។ ៥- បញ្ហាផ្សេងៗ៕
No comments