សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

ទីតាំងល្បែងស៊ីសង២កន្លែងក្នុងភូមិអន្លូងរាប ឃុំអន្លូងរាប កំពុងតែបើកដំណើរការដោយសេរីតើលោក ធាង ឡេង អធិការស្រុកវាលវែងមានចំណាត់ការបង្ក្រាបដែរឬទេ!!!

ដោយ :www.tctpostnews.com

ខេត្តពោធិ៍សាត់៖ចេញផ្សាយថ្ងៃទី២១.០៨.២០២៣ ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់អនឡាញ ចំនួន ០២ កន្លែងនៅក្នុងភូមិអន្លូងរាប ឃុំអន្លូងរាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ដោយ មាន៖ទីតាំងទី ០១ បង្កប់លេងនៅក្នុងតារាងបាល់ទះគ្មានស្លាកយីហោ ក្នុងភូមិអន្លូងរាប ឃុំអន្លូងរាប ស្រុកវាលវែងទីតាំង៖ទី ០២ នៅក្នុងភូមិឃុំដូចខាងលើ លេងនៅតារាងបាល់ទះគ្មានស្លាកយីហោដូចគ្នា បញ្ជាក់់កន្លែងទីតាំងទីពីរនៅខាងត្បូងផ្លូវចូលក្រុមហ៑ុន ។
ទីតាំងល្បែងស៊ីសងមួយកន្លែងក្នុងតារាងបាល់ទះធ្លាប់ធ្វើកិច្ចសន្យាម្ដងហើយបែរជាបើកដំណើរការបានវិញដោយសេរីឬក៏កិច្ចសន្យាអស់សុពលភាពទើបទីតាំងមួយកន្លែងនេះអាចបើកដំណើរការបានឬក៏អាជ្ញាធរនៅក្នុងមូលដ្ឋានបើកភ្លើងខៀវ។

ពលរដ្ឋសង្ឃឹមថា៖លោក ធាង ឡេង អធិការស្រុកវាលវែងហ្នឹងពង្រឹងសមត្ថភាពទៅដល់ក្រុមការងារថ្នាក់ក្រោមតាមបណ្ដាលប៉ុស្តិ៍នីមួយៗក្នុងស្រុកវាលវែងឲ្យយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ មិនអោយបើកលេងអាណាធិបតេយ្យដោយសេរីដោយគ្មានច្បាប់អនុញ្ញាតនោះទេ។

ពលរដ្ឋសំណូមពរលោក វង្ស អេង អភិបាលស្រុកវាលវែងគួរតែចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពស្រុកចុះស៊ើបអង្កេតទីតាំងល្បែងស៊ីសងទាំងពីរកន្លែងខាងលើនេះដើម្បីធ្វើការបង្ក្រាបដើម្បីចូលរួមជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋគណៈដែលល្បែងស៊ីសងកំពុងតែរីកដុះដាលក្នុងស្រុកវាលវែងក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជាចោរលួច-ចោរឆក់-ចោរប្លន់គាស់ផ្ទះនិងហិង្សាក្នុងគ្រួសារដោយសារតែចាញ់ល្បែង។

ជាពិសេសពលរដ្ឋសំណូមពរស្នើសុំលោក ស ថេង ស្នងការខេត្តពោធិ៍សាត់ មេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើកំពុងរីកដុះដាលក្នុងស្រុកវាវែង ក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដោយសារល្បែងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាម!!!



No comments