សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

ទីតាំងបើកលេងល្បែងស៊ីសងភ្នាល់លុយគ្នាជល់មាន់តាមអនឡាញពេញនិយមតាម{ឡែបថប់}បង្កប់ក្នុងតូបចាប់ហួយសូមលោក រស់ ចន្ថា អធិការស្រុកស្អាងជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងបង្ក្រាបផង!!!

ដោយ :www.tctpostnews.com

ខេត្តកណ្ដាល៖ផ្សាយចេញថ្ងៃទី០៩.០៨.២០២៣ ទីតាំងបើកលេងល្បែងស៊ីសងភ្នាល់លុយគ្នាជល់មាន់តាមអនឡាញពេញនិយមតាម{ឡែបថប់}បង្កប់ក្នុងតូបចាប់ហួយមួយកន្លែងស្ថិតនៅក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល សូមលោកអធិការ ស្រុកស្អាង គួរតែចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបផងមិនគួរបណ្តែតបណ្តោយអោយមានល្បែងសុីសង់ក្នុងមូលដ្ឋាននោះទេ។

ទីតាំងល្បែងស៊ីសងខាងលើបើតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាព{TCT Post News}អោយដឹងថាមានទីតាំងបើកលេងល្បែងស៊ីសង់មួយកន្លែង កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ដោយមិនទាន់ឃើញមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានស្រុកស្អាង ទប់ស្កាត់ឬបង្ក្រាបនៅឡើយទេ។

ពលរដ្ឋបន្តថាទីតាំងខាងលើនេះហាក់បីដូចជាបើកដោយសេរីដោយមិនញញើតនិងអនុសាសន៍របស់រាជរដ្ឋាភិបាលជាពិសេសមិនខ្លាចញញើតនឹងមន្ត្រីនៅក្នុងមូលដ្ឋានឡើយបើកជារៀងរាល់ថ្ងៃ។

ពលរដ្ឋស្នើសុំលោក រស់ ចន្ថា អធិការស្រុកស្អាងសូមជួយចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងមួយកន្លែងនេះផងដើម្បីមានវិធានការទប់ស្កាត់ឬបង្ក្រាប ព្រោះពលរដ្ឋសង្កេតឃើញថាទីតាំងមួយកន្លែងនេះហាក់បីដូចជាបើកលេងជារៀងរាល់ថ្ងៃ(ពោល)៖គឺដោះស្លែរតែម្តង។

ពលរដ្ឋសង្ឃឹមថាលោកអធិការស្រុកស្អាង និងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហឹង្សាក្នុងគ្រួសារ ព្រោះថាល្បែងជាដើមចោមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន សូមលោកអធិការនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបបទល្មើសក្នុងដែនរបស់ខ្លួន។

អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអគុណ🙏🙏



No comments