សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

ជាប់គុកព្រោះមិនចង់បែកពីអូន។

ដោយ :www.tctpostnews.com

 

បុរសម្នាក់ឈ្មោះ នី ផល្លា អាយុ ៤០ ឆ្នាំមុខរបររត់ pass appធ្លាប់បានរៀបការជាមួយនារីម្នាក់ យ.អ តែ​មិន​បាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ និង​រស់នៅ​ជាមួយគ្នា​បាន កូនស្រី​ចំនួន​០៥​នាក់​។ ដោយ​ការរស់នៅ​មិនសូវ​ចុះសម្រុង​គ្នា ព្រោះ​តែ​បុរស​ជា​ប្តី ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន តែងតែ​បង្ក​អំពើហិង្សា​ក្នុង​គ្រួសារ វាយ​ប្រពន្ធ​កូន​ជា​បន្តបន្ទាប់ ធ្លាប់​ជាប់គុក ធ្លាប់​ចូល​មណ្ឌល​អប់រំ​ផ្តាច់​សារធាតុ​ញៀន តែ​ក៏​នៅ​មិន​កែប្រែ​អត្ត​ច​រឹក ទើប​អតីត​ប្រពន្ធ​ទ្រាំទ្រ​ទៀត​មិន​បាន​ក៏​សម្រេចចិត្ត​លែងលះ​គ្នា​នៅ​សាលា​សង្កាត់​ច្រាំង​ចំរេះ កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៣​។


​ក្រោយពេល​លែងលះ​បុរស​ជា​ប្តី​តាំងខ្លួន​ជា​អ្នក​ស្មោះ​ស្នេហ៍ តែងតែ​ទូរស័ព្ទ​ទៅ​អតីត​ប្រពន្ធ ដើម្បី​សុំ​ត្រូវរ៉ូវ​គ្នា​ឡើងវិញ តែ​អតីត​ប្រពន្ធ​មិន​យល់ព្រម រហូតដល់​ព្រឹក​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២៣ បុរស​ជា​បី្ត​បានខ​ល​មក​សុំ​ត្រូវរ៉ូវ​គ្នា​ម្តង​ទៀត តែ​អតីត​ប្រពន្ធ​នៅ​តែ​បដិសេធ បុរស​ជា​ប្តី​ក៏​គំរាម​ថា​បើ​មិន​ត្រូវ​គ្នា​វិញ​ទេ មាន​តែ​ស្លាប់​ទាំង​ពីរ​នាក់ រួច​ក៏​ចុច​បិត​ទូរស័ព្ទ​។ បន្ទាប់​មក​ប្រហែល​កន្លះ​ម៉ោង បុរស​ជា​ប្តី​បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា មកដល់​ផ្ទះ​អតីត​ប្រពន្ធ ដើរចូល​ទៅក្នុង​ផ្ទះ​រួច​ចាក់​គន្លឹះ​ពី​ខាង​ក្នុង​បន្ទប់ យក​សាំង​ចំនួន​០៣​ដប មក​ចាក់​ពី​លើ​អតីត​ប្រពន្ធ ភ្លាម​នោះ​កូនស្រី ដែល​នៅ​ខាងក្រៅ​បន្ទប់​បាន​ឃើញ​ឪពុក​មាន​កាន់​ដប​សាំង ក៏​ស្រែកហៅ​ជីដូន​ឱ្យមក​ជួយ ពេលនោះ ជីដូន​ដែល​ត្រូវ​ជា​ម្តាយក្មេក​បុរស​ជា​ប្តី បាន​រត់​មក​ធាក់​ទ្វារ​០៤​ទៅ​០៥​ជើង បណ្តាល​ឱ្យរ​បើក និង​ឃើញ​អតីត​កូនប្រសារ កំពុង​ចាក់​សាំង​ស្រោច​លើ​កូនស្រី​គាត់ ក៏​ស្ទុះ​ទៅ​ប្រតាយប្រតប់​គ្នា​ដណ្តើម​យក​ដប​សាំង​ចេញ តែ​ត្រូវ​អតីកូ​នប្រសារ ជះ​សាំង​ទៅ​លើ​អតីត​ម្តាយក្មេក និង​រៀប​យក​ដែកកេះ​មក​កេះ​ឱ្យ​ឆេះ ក៏​ត្រូវ​កូនស្រី​ខ្លួន ស្ទុះ​ទៅ​ចាប់​ប្រតាយប្រតប់​ក្រវាស​ដែកកេះ​ចេញពី​ដៃ រួច​ក៏​បន្ត​ប្រតាយប្រតប់​គ្នា ហើយ​បុរស​ជា​ប្តី ក៏​បាន​ជះ​សាំង​ទៅលើ​កូនស្រី​ខ្លួន​ម្នាក់ទៀត បម្រុង​ដុត​សម្លាប់​ទាំងអស់គ្នា ក៏​ត្រូវបាន​អ្នកជិតខាង​ស្ទុះ​ទៅ​ចាប់​ឃាត់ និង​ខ​ល​ប្តឹង​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ ចុះ​អន្តរាគមន៍​ទាន់ពេលវេលា ឃាត់ខ្លួន​បុរស​ឈ្មោះ នី ផល្លី យក​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​និង​បាន​ពិនិត្យឃើញថា ជនសង្ស័យ មាន​ជាប់​សារធាតុ​ញៀន​ក្នុង​ខ្លួន​ផងដែរ​។​


​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

No comments