សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

ក្រុមការងារ អាវុធហត្ថខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខសមាជិកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា!

ដោយ :www.tctpostnews.com

 

(ភ្នំពេញ)៖ នារសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក គិត សុផល មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក មាស មករា មេបញ្ជាការរងខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យ១៧៩)។

ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលមានការចូលរួមពី នាយ នាយរង អាវុធហត្ថខណ្ឌច្បារអំពៅ ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,០០០,០០០រៀល (ពីរលានរៀល), ទឹកសុទ្ធ និងភេសជ្ជៈចំនួន ០៣កេស ទឹកដោះគោឆៅ០២យួរ ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕






កំណត់ត្រាអ្នកអាន

27ថ្ងៃនេះ:

102ម្សិលមិញ:

978សប្តាហ៍មុន:

457429សរុប:

No comments