លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវជាសិស្សច្បង (បានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៣នៅបណ្ឌិត្យសភាយោធាអូស្រ្តាលី)
ថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យការពារជាតិ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវជាសិស្សច្បង (បានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៣នៅបណ្ឌិត្យសភាយោធាអូស្រ្តាលី) ដែលមានការចូលរួមពីលោកយោធាចារ្យនៃសាកលវិទ្យាល័យការពារជាតិ រួមជាមួយក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រា្តលី បានធ្វើបទបង្ហាញ ស្ដីអំពីការចែករំលែកបទពិសោធន៍របស់ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (RCAF ADFA&RMC-D Aumni) អំពីសាលាបណ្ឌិត្យសភាយោធាអូស្ត្រាលី (Australian Defence Force Academy) និងមហាវិទ្យាល័យភូមិន្ទយោធា-ដាន់ទ្រូន (Royal Military College-Duntroon) ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិ ដែលបានចូលរួមជាច្រើនរូបទៀត៕
No comments