សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្វាយព្រះសព្វសាធុការពរសម្ដេចសង្ឃ និងមន្ត្រីសង្ឃជាន់ខ្ពស់ គង់នៅដើម្បីបន្តបុព្វហេតុ ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ខ្មែរដែលជាគោលការណ៍ដឹកនាំជីវិតរស់នៅប្រចាំថ្ងៃ ចេញផ្សាយ ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣
ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២៩២៣–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះសព្វសាធុការពរសម្ដេចសង្ឃ និងមន្ត្រីសង្ឃជាន់ខ្ពស់ គង់នៅដើម្បីបន្តបុព្វហេតុ ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ខ្មែរដែលជាគោលការណ៍ដឹកនាំជីវិតរស់នៅប្រចាំថ្ងៃ។
ក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីស្រោចស្រពព្រះសុគន្ធវារី “ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា” នៅព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី បានមានប្រសាសន៍ថា ពិធីស្រោចព្រះសុគន្ធវារី នៅវត្តចំពុះក្អែកថ្ងៃនេះជាសក្ខីភាពនៃការរីកចម្រើននៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋក្រោមម្លប់នៃសុខសន្តិភាពដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅយ៉ាសុខដុមរមនា។
ក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ សម្ដេចធិបតី បាន ថ្វាយប្រគេនសព្វសាធុការពរដល់ សម្ដេចព្រះមហាសង្ឃរាជ ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ ដែលត្រូវទទួលព្រះសុគន្ធវារីនៅពេលនេះ សមប្រកបតែព្រះរាជសុខភាពល្អបរិបូណ៌ ព្រះបញ្ញាញាណភ្លឺថ្លា មានព្រះជន្មាយុយឺនយូរដើម្បីបន្តបុព្វហេតុ និងលើកស្ទួយព្រះពុទ្ធសាសនា ប្រពៃណីទំនៀមទម្លាប់ខ្មែរដែលជាគោលការណ៍ដឹកនាំជីវិតរស់នៅប្រចាំថ្ងៃ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនា បានជួយអប់រំ សាសនិកទាំងអស់ឱ្យមានសីលធម៌ គុណធម៌ សុជីវធម៌និងជាកុសលចេតនាក្នុងការរួមចំណែកធ្វើឱ្យសង្គមកម្ពុជា ក៏ដូចជាពិភពលោកមានសន្តិភាព និងការអភិវឌ្ឍ។
សម្ដេចធិបតី ប្រកាសថា សម្ដេចពិតជាមានមោទនភាព ចំពោះការរីកចម្រើនផ្នែកវិស័យសាសនានៅកម្ពុជា ក៏ដូចជា ការគោរពជំនឿសាសនាផ្សេងទៀត របស់ប្រជាជនកម្ពុជាដែលរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា៕ផ្សាយដោយ៖ TCT posnews អត្ថបទ
បទនេះដកស្រង់ចេញពីក្រសួងព័ត៌មាន។
No comments