សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

ល្បែងជល់មាន់តាមអនឡាញនៅក្នុងភូមិផ្សារលិចបង្កប់នៅខាងក្រោយ ផ្សារថ្មីព្រែកព្នៅក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ កំពុងដំណើរការដោយរលូនដោយគ្មានមន្ត្រីពាក់ព័ន្ធណាចុះបង្ក្រាបឡើយ។

ដោយ :www.tctpostnews.com


ភ្នំពេញ៖ចេញផ្សាយថ្ងៃទី១០.ខែធ្នូ.២០២៣ ប្រជាពលរដ្
ឋរស់នៅក្នុងមូលដ្ឋានជិតបុរីកម្ពុភូមិផ្សារលិចសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញជាច្រើនកំពុងត្អូញត្អែរលពីបញ្ហាល្បែងស៊ីសងរីកដូចផ្សិតក្នុងមូលដ្ឋានរបស់ពួកគាត់បានរាយការណ៍មកអង្គភាពសារព័ត៌មាន Tct postnews យើងអោយដឹងថាមានទីតាំងប្រមូលផ្តុំបើកល្បែងស៊ីសង{ជល់មាន់}តាមប្រពន្ធ័អនឡាញគ្រប់ប្រភេទមួយកន្លែងស្ថិតក្នុង ភូមិផ្សារលិចសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។ កំពុងតែលួចលាក់បើកដំណើរការបានដោយរលូនតើ{លោកមេប៉ុស្តិ៍និងលោកអធិការខណ្ឌព្រែកព្នៅ បានដឹងរឿងនេះហើយឬនៅ???

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗអង្គភាពសារព័ត៌មាន Tct postnews យើងបានចុះទៅដល់គោលដៅទីតាំងល្បែងស៊ីសងខាងលើពិតជាមានលួចលាក់លេងល្បែងស៊ីសងដូចតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋពិតប្រាកដមែន ក៏បានធ្វើការផ្តិតរូបភាពចុះផ្សាយព័ត៌មានអោយជ្រាបដល់អាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានដើម្បីមានវិធានការចុះទប់ស្កាត់នឹងបង្ក្រាបផង។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋថា៖លោក មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកព្នៅប្រហែលជាដឹងហើយឬនៅទីតាំងបើកលេងល្បែងស៊ីសងមួយកន្លែងនេះឬក៏ដឹងហើយនៅសំងំស្ងៀមមិនហ៊ានបង្ក្រាប ។

ពលរដ្ឋសូមមិនបញ្ចេញឈ្មោះ បានត្អូញត្អែរប្រាប់សារព័ត៌មានយើងបន្តថា៖ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះកំពុងតែមានវត្តមាននៅក្នុងភូមិសាស្ត្ររបស់ពួកគាត់ហើយធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំងព្រោះថាទីតាំងមួយកន្លែងនេះលេងភ្នាល់លុយម្ដងៗរាប់(លានរៀល)ស្រែកហ៊ោកញ្ជ្រៀវពេលឈ្នះ-ចាញ់ម្ដងៗធ្វើអោយពួកគាត់ដេកមិនលក់បក់មិនល្ហើយព្រោះខ្លាចប៉ះពាល់ដល់សុវត្ថិភាពសន្តិសុខពេលយប់ព្រោះថាក្រុមអ្នកញៀនល្បែងទាំងនោះឈ្នះ-ចាញ់ ម្ដងៗធ្វើឲ្យគាត់មានការភ័យខ្លាច។

ជុំវិញល្បែងស៊ីសងលើប្រជាពលរដ្ឋស្នើសុំឱ្យលោក ធីម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ នឹង លោក សុខ ហេង  អធិការនគរបាលខណ្ឌព្រែកព្នៅគួរតែយកចិត្តទុកដាក់បន្តិចក្នុងការចុះបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានដែនរបស់ខ្លួនដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីចូលរួមបញ្ជៀសពីសកម្មភាពអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋាន៖ដូចជា លួច-ឆក់-ប្លន់-គាស់ផ្ទះបងប្អូនប្រជាពលរដ្ឋជាដើម!!ហេតុដូច្នេះអាជ្ញាធរពាក់ព័ន្ធគួរតែមានវិធានការចុះបង្ក្រាបដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់និងចូលរួមគោរពទៅតាមការអនុវត្តតាមយុទ្ធសាស្ត្រពី ឯកឧត្តមស្នងការាជធានីភ្នំពេញ លុបបំបាត់សកម្មភាពទាំងឡាយណាដែរធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន។ ការិយាល័យព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធ។ លេខទូរសព្ទទំនាក់ទំនង ០៩៥៦៩៣១៣៣ ០៧១៨៨៦៣៧៦៦ ។ដោយ លឹមឡាត់







No comments