សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

ល្បែងជល់មាន់តាមអនឡាញនៅក្នុងភូមិផ្សារលិចបង្កប់នៅខាងក្រោយ ផ្សារថ្មីព្រែកព្នៅក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ កំពុងដំណើរការដោយរលូនដោយគ្មានមន្ត្រីពាក់ព័ន្ធណាចុះបង្ក្រាបឡើយ។

ដោយ :www.tctpostnews.com


 ភ្នំពេញ៖ចេញផ្សាយថ្ងៃទី១៤.ខែមករា.២០២៤ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានជិតបុរីកម្ពុភូមិផ្សារលិចសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញជាច្រើនកំពុងត្អូញត្អែរលពីបញ្ហាល្បែងស៊ីសងរីកដូចផ្សិតក្នុងមូលដ្ឋានរបស់ពួកគាត់បានឲ្យអង្គភាពសារព័ត៌មាន Tct postnews យើងអោយដឹងថាមានទីតាំងប្រមូលផ្តុំបើកល្បែងស៊ីសង{ជល់មាន់}ឆ្នោតឡូតូ៘ល។តាមប្រពន្ធ័អនឡាញគ្រប់ប្រភេទមួយកន្លែងស្ថិតក្នុង ភូមិផ្សារលិចសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។ កំពុងតែលួចលាក់បើកដំណើរការបានដោយរលូនតើ{លោកមេប៉ុស្តិ៍សង្កាត់ព្រែកព្នៅនិងលោកអធិការខណ្ឌព្រែកព្នៅ បានដឹងរឿងនេះហើយឬទេ???

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យអង្គភាពសារព័ត៌មាន Tct postnews យើងបានឲ្យដឹងថាទីតាំងល្បែងស៊ីសងខាងលើពិតជាមានលួចលាក់លេងល្បែងស៊ីសងដូចតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋពិតប្រាកដមែនហើយកន្លងមកក៏មានសមត្ថកិច្ចខណ្ឌចុះបង្ក្រាបដែរតែបន្ទាប់ពីបង្ក្រាបមិនទាន់បានប៉ុន្មានថ្ងៃផងក៏ចាប់ផ្ដើមដំណើរការ។ជាធម្មតាឡើងវិញពុំដឹងជាមូលហេតុអ្វី។ក្រោយពីបានប្រភពព័ត៌មានភ្លាមនោះអង្គភាពយើង ក៏បានចុះដល់ទីតាំងប្រភពល្បែងស៊ីសងនោះភ្លាមបានធ្វើការផ្តិតរូបភាពចុះផ្សាយព័ត៌មានអោយជ្រាបដល់អាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានដើម្បីមានវិធានការចុះទប់ស្កាត់នឹងបន្តឹងនឹងបង្ក្រាបចៀសវាងរងការរិះគន់ពីប្រជាពលរដ្ឋដែលរស់នៅទីនោះ។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋថា៖លោក មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកព្នៅប្រហែលជាដឹងហើយឬនៅទីតាំងបើកលេងល្បែងស៊ីសងមួយកន្លែងនេះឬក៏ដឹងហើយនៅសំងំស្ងៀមមិនហ៊ានបង្ក្រាប ។

ពលរដ្ម្ម្នម្នាក់សូមមិនបញ្ចេញឈ្មោះ បានត្អូញត្អែរប្រាប់អង្គភាពសារព័ត៌មានយើងបន្តថា៖ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះកំពុងតែមានវត្តមាននៅក្នុងភូមិសាស្ត្ររបស់ពួកគាត់ហើយធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំងព្រោះថាទីតាំងមួយកន្លែងនេះលេងភ្នាល់លុយម្ដងៗរាប់(លានរៀល)ស្រែកហ៊ោកញ្ជ្រៀវពេលឈ្នះ-ចាញ់ម្ដងៗធ្វើអោយពួកគាត់ដេកមិនលក់បក់មិនល្ហើយព្រោះខ្លាចប៉ះពាល់ដល់សុវត្ថិភាពសន្តិសុខពេលយប់ព្រោះថាក្រុមអ្នកញៀនល្បែងទាំងនោះឈ្នះ-ចាញ់ ម្ដងៗធ្វើឲ្យគាត់មានការភ័យខ្លាច។

ជុំវិញល្បែងស៊ីសងលើប្រជាពលរដ្ឋស្នើសុំឱ្យលោក ធីម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ នឹង លោក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅគួរតែយកចិត្តទុកដាក់បន្តិចក្នុងការចុះបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានដែនរបស់ខ្លួនដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីចូលរួមបញ្ជៀសពីសកម្មភាពអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋាន៖ដូចជា លួច-ឆក់-ប្លន់-គាស់ផ្ទះបងប្អូនប្រជាពលរដ្ឋជាដើម!!ហេតុដូច្នេះអាជ្ញាធរពាក់ព័ន្ធគួរតែមានវិធានការចុះបង្ក្រាបដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់និងចូលរួមគោរពទៅតាមការអនុវត្តតាមយុទ្ធសាស្ត្រពី ឯកឧត្តមស្នងការាជធានីភ្នំពេញ លុបបំបាត់សកម្មភាពទាំងឡាយណាដែរធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន។ ការិយាល័យព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធ។ ការិយាល័យព័ត៌មានលេខទូរសព្ទទំនាក់ទំនង ០៩៥៦៩៣១៣៣ ០៧១៨៨៦៣៧៦៦ ។




No comments