សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

សំណង់រឹងមាំមួយដែលកំពុងសាងសង់រំលោភយកដីចំណីស្ទឹងសង្កែកំពុងរងការរិះគន់ខ្លាំងក្នុងក្រុមបាត់ដំបងខេត្តបាត់ដំបង

ដោយ :www.tctpostnews.com


 បាត់ដំបងថ្ងៃទី ៥ ខែមិថុនាឆ្នាំ២០២៤ សំណង់រឹងមាំមួយដែលបានសាងសង់រំលោភយកដីចំណីស្ទឹងសង្កែដែលមានទីតាំងស្ថិតនៅភូមិមហាទេពសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបងដោយគ្មានមន្ត្រីជំនាញណាយកចិត្តទុកដាក់និងសំណង់ដែលបានសាងសង់នៅជាប់និងចំណីស្ទឹងសង្កែដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពតាមមាត់ស្ទឹងសង្កែនិងសុភ័ណភាពនៅក្នុងក្រុងបាត់ដំបងដែលជាទីក្រុងមួយទាក់ទាញភ្លៀងជាតិនិងអន្តរជាតិហើយគេជាតំបន់ទេសចរណ៍ក្នុងខេត្តបាត់ដំបងដែរ។ទាក់ទងជុំវិញបញ្ហាសំណង់រឹងមាំខាងលើនេះដែរអង្គភាពសារព័ត៌មានTct post news យើងបានធ្វើការទំនាក់ទំនងទៅលោកអភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងតាមរយះទូរសព្ទដោយយើងទំនាក់ទំនងទៅមិនបាន។ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតសំណង់រឹងមាំដែលបានសាងសង់រំលោភយកចំណីស្ទឹងសង្កែក្នុងខេត្តបាត់ដំបង បានឱ្យដឹងថាម្ចាស់សំណង់ដ៏រឹងមាំនេះជាមន្ត្រីពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងនិយមហៅថា (ពេទ្យធំ)។ទាក់ទងជុំវិញបញ្ហាសំណង់ដ៏រឹងមាំដែលកំពុងសាងសង់រំលោភយកចំណីស្ទឹងសង្កែនេះប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងសំណូមពរឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងជួយទប់ស្កាត់សំណង់ដែលកំពុងសាងសង់រំលោភយកដីចំណីស្ទឹងសង្កែនេះបន្តទៀតដូចករណីដែលមន្ត្រីពេទ្យក្នុងពេទ្យបង្អែកខេត្តបាត់ដំបងនេះកំពុងតែសាងសង់ហើយក៏កុំឱ្យមានការរាលដាលដល់ដីចំណីស្ទឹងសង្កែបន្តទៀត។អង្គភាពសារព័ត៌មានTct post newsយើងរង់ចាំទទួលព័ត៌មានគ្រប់បណ្ដាលភាគីពាក់ព័ន្ធឆ្លើយបំភ្លឺ។ការិយាល័យព័ត៌មាន០៩៥៦៩៣១៣៣




No comments