សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

ទីតាំងលួចបើកដំណើរការល្បែងអនឡាញជាប់ហាងម៉ាស្សាអាហៀងកំពុងលួចបើកដំណើរការពេលយប់!!!

ដោយ :www.tctpostnews.com



 ទីតាំងលួចបើកដំណើរការល្បែងអនឡាញជាប់ហាងម៉ាស្សាអាហៀងកំពុងលួចបើកដំណើរការពេលយប់!!!


ស៊ីសងអនឡាញមួយកន្លែងបានលួចបើកដំណើរការនាពេលយប់ រីឯកចំណែកពេលថ្ងៃគឺបិទធម្មតាដើម្បីបំភាន់ភ្នែកសមត្ថកិច្ច កុំឱ្យមានការសង្ស័យទីតាំងខាងលើនេះស្ថិតនៅបណ្ដោយផ្លូវ២៣៩កែងហ្នឹងផ្លូវទេពផន ជាប់នឹងហាងម៉ាស្សា អាហៀង ស្ថិតក្នុងសង្កាត់ដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

បើតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានប្រាប់អង្គភាពTCT Post News}ឲ្យដឹងមានទីតាំងលេងល្បែងស៊ីសងអនឡាញនិងល្បែងផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណេតលួចបើកដំណើរការពេលយប់ចាប់ពីម៉ោង៦យប់ ទល់ភ្លឺបាន ចំណែកឯពេលភ្លឺគឺទីតាំងនេះបានបិទសកម្មភាពរបស់ខ្លួនដើម្បីបំភាន់ភ្នែកសមត្ថកិច្ចក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋមានទីតាំងបើកលេងល្បែងស៊ីសងអង្គភាព{រស្មីក្រុងតាខ្មៅ}បានចុះដល់ទីតាំងឃើញទីតាំងនេះមានម៉ូតូជាច្រើនហើយមានអ្នកមើលការយ៉ាងតឹងរឹងក៏បានលួចថតសកម្មភាពហើយក៏បានរាយការណ៍ជូនទៅដល់លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដេប៉ូមួយតាមរយៈលេខទូរសព្ទ012 382 456 ដោយលោកមេប៉ុស្តិ៍បានប្រាប់អង្គភាពយើងអោយដឹងថាទីតាំងមួយកន្លែងនេះបានបិទដំណើរការហើយ ខាងខណ្ឌជាអ្នកចុះបិទទៀតហេតុអ្វីទីតាំងនេះបើកដំណើរការទៀតចាំលោកឲ្យជំនាញចុះទៅមើលហើយក៏បិទទូរសព្ទទៅ។

ទោះបីយ៉ាងណាក៏មហាជននិងប្រជាពលរដ្ឋសំណូមពរលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការខណ្ឌទួលគោកមេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងមួយកន្លែងនេះផង។ដើម្បីចូលរួមចំណែកទប់ស្កាត់អំពើចោរកម្មឬការប្រមូលផ្ដុំក្មេងទំនើងជាដើម។សង្ឃឹមថាលោកអធិការខណ្ឌនិងយកចិត្តទុកដាក់ក្នុងការបង្ក្រាបទីតាំងលួចបើកលេងល្បែងស៊ីសងខាងលើបានចាក់ជាមិនខានក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចារកម្មផ្សេងៗក្នុងមូលដ្ឋារបស់ខ្លួន។

តែយ៉ាងណាក៏ប្រជាពលរដ្ឋនៅតែសង្ឃឹមយ៉ាងមុតមាំចំពោះលោក ជា ពិសី អភិបាលខណ្ឌទួលគោកនិងយកចិត្តទុកដាក់ចូលរួមចំណែកទប់ស្កាត់ក្មេងទំនើងនិងបទល្មើសផ្សេងៗបានចាក់ជាមិនខាន។

អង្គភាពTCT Post News រិះគន់ក្នុងន័យស្ថាបនាមិនបានជាន់ពន្លិច ពាក់ព័ន្ធនិងល្បែងស៊ីសងខាងលើអង្គភាពយើងនិងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាំម៉ោងធ្វើការ។ស្ដីពីរបបសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានតាមរយៈលេខទូរសព្ទ៖095693133 093994036



No comments