សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

លោក សាន់ យូ អភិបាលរងខេត្ត អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទផ្សាយសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ!!

ដោយ :www.tctpostnews.com


 លោក សាន់ យូ អភិបាលរងខេត្ត អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទផ្សាយសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ!!


#កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សាន់ យូ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ដោយមានការចូលរួម ពីសំណាក់ លោក ឈុន សុកុម្ភ: អនុប្រធានមន្ទីរសុរិយោដីខេត្ត លោក អេង ស្រស់វណ្ណ: អភិបាលរងស្រុកកំពង់លែង ។ ពិធីបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ នៅភូមិក្នុង ឃុំស្វាយរពារ មានចំនួន ៣០២៩ ក្បាលដី និងមានប្រជាពលរដ្ឋចូលរួម ១៥០ នាក់។

ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងអង្គភាពពាក់ព័ន្ធ នឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ ចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពី ភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល ១៥ ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃ ឈប់សម្រាក) គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ជាកំហិត នៅបរិវេណវត្ត ស្វាយរំពារ ស្ថិតនៅភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ផុតកំណត់កាលបរិច្ឆេតនៃការបិទផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាលដីធ្លីសន្មត់ថា ទិន្នន័យ បានបើកចំហជូនពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវ ហើយមិនអាចជំទាស់តវ៉ានៅពេលក្រោយបានទៀតឡើយ និងបន្តនីតិវិធីក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ)។









No comments