សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

ខេត្តបាត់ដំបង៖ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ប្រជាពលរដ្ឋឈ្មោះ ឃុត វ៉ាន់ធីវ.ស៊ាប សុខ .ទិត្យ លឿប .អាំង ម៉ៅ និង ឈ្មោះ នីវ បាន តំណាងប្រជាពលរដ្ឋចំនួន៥៩ គ្រួសាររស់នៅក្នុងភូមិស្ដៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបងបានរៀបរាប់ប្រាប់បណ្ដាញសារព័ត៌មានយើងអោយដឹងថា ពួកគាត់បានអាស្រ័យផលលើដី៦៥ ហិចតាចំណុចភូមិស្ដៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង តាំងពីឆ្នាំ ១៩៧៩ មកដល់បច្ចុប្បន្ន ពួកគាត់បានប្រកបធ្វើស្រែធ្វើចំការនឹងបានប្រមូលផលជារៀងរាល់ឆ្នាំ ដើម្បីយកមកដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំនួននិងមួយចំនួនទៀតគឺសង់ទៅខាងធនាគារដើម្បីដោះបំណុល។

ដោយ :www.tctpostnews.com


 ឋ!!!


ខេត្តបាត់ដំបង៖ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ប្រជាពលរដ្ឋឈ្មោះ ឃុត វ៉ាន់ធីវ.ស៊ាប សុខ .ទិត្យ លឿប .អាំង ម៉ៅ និង ឈ្មោះ នីវ បាន តំណាងប្រជាពលរដ្ឋចំនួន៥៩ គ្រួសាររស់នៅក្នុងភូមិស្ដៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបងបានរៀបរាប់ប្រាប់បណ្ដាញសារព័ត៌មានយើងអោយដឹងថា ពួកគាត់បានអាស្រ័យផលលើដី៦៥ ហិចតាចំណុចភូមិស្ដៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង តាំងពីឆ្នាំ ១៩៧៩ មកដល់បច្ចុប្បន្ន ពួកគាត់បានប្រកបធ្វើស្រែធ្វើចំការនឹងបានប្រមូលផលជារៀងរាល់ឆ្នាំ ដើម្បីយកមកដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំនួននិងមួយចំនួនទៀតគឺសង់ទៅខាងធនាគារដើម្បីដោះបំណុល។

ហើយពួកគាត់បានលើកឡើងបន្តទៀតថាទីតាំងខាងលើនេះគឺជាដីដែលគាត់បានអាស្រ័យផលតាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ននេះ៤៦ ឆ្នាំមកហើយ ពួកគាត់ក៏បានស្នើទៅដល់រដ្ឋបាលស្រុកបាណន់ ដើម្បីជួយសម្របសម្រួលចេញលិខិតកម្មសិទ្ធិរដ្ឋច្បាប់កាលពីឆ្នាំ ២០០៧ ឲ្យពួកគាត់ផងដែរ។

ក្រោយមកក៏លេចឮថាដីរបស់ពួកគាត់អាស្រ័យផលចំនួន៦៥ ហិចតាត្រូវបានមន្ទីរធនធានទឹកឧតុនិយម ខេត្តបាត់ដំបង និងក្រសួងធនធានទឹកឧតុនិយម បានអះអាងថាដីនេះ គឺជាដី អាងទឹក ដែលបន្សល់តាំងពីសម័យប៉ុលពត មក ហើយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានដាក់បញ្ចូល ទៅក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋ នៃក្រសួង ធនធានទឹក និងឧតុនិយម ព្រមទាំង បានធ្វើប្លង់រឹងជាប្រព័ន្ធ រួចរាល់ហើយដែលមាន (លេខក្បាលដី ៣៩១, ទំហំ ៧៣៥ ៧៤៦ម, លក្ខណៈនៃការប្រើប្រាស់ដី រដ្ឋ)ទៅវិញ ។

ប្រជាពលរដ្ឋបានលើកឡើងបន្តថាហេតុអ្វីបានជាមន្ទីធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង និងក្រសួងធនធានទឹកនិងឧតុនិយម បានជាលួចធ្វើប្លង់គ្រប់ដណ្ដប់លើដីពួកគាត់ទៅវិញ ទាំងដីពួកគាត់អាស្រ័យផលរាប់ឆ្នាំនិងបានប្រមូលផលដំណាំខួបប្រាំងខួបវស្សា វាពិតជាអយុត្តិធម៌ណាស់សម្រាប់ពួកគាត់ដែលជាប្រជាពលរដ្ឋ៥៩ គ្រួសារ ទន់ខ្សោយរកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹកដើម្បីរកប្រាក់មក ផ្គត់ផ្គង់ជីវភាពជាប្រចាំថ្ងៃ និងដោះបំណុលធនាគារ ត្រូវបានមន្ទីរនិងក្រសួងធនធានទឹកនិងឧតុនិយម ធ្វើប្លង់រំលោភ លើដីអាស្រ័យផលរបស់គាត់តាំងពីឆ្នាំ ១៩៧៩ តើឱ្យគាត់រំពឹងអ្វីទៀតបើមន្ត្រីបម្រើរាស្ត្រ បែរជារំលោភបំពាន ធ្វើប្លង់អចលនៈវត្ថុគ្រប់ដណ្ដប់លើដីពួកគាត់ដែលជាប្រជាពលរដ្ឋ តើយុត្តិធម៌មានសម្រាប់ពួកគាត់ដែទេ។

បងប្អូនប្រជាពលរដ្ឋចំនួន ៥៩ គ្រួសារខាងលើបានលើកឡើងថាកន្លងមក មន្ត្រីពាក់ព័ន្ធក្នុងស្រុកបាណន់ជាពិសេសឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលនិងខិតខំប្រឹងប្រែង រកគ្រប់វិធីសាស្រ្តនិងបានធ្វើលិខិត សូមគោរពជូន ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការពីថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២៣ ស្នើសុំគោលការណ៍ដើម្បីចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋចំនួន៥៩គ្រួសារ ស្ថិតនៅភូមិស្មៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង សូមគោរពជម្រាបជូន ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ឈ្មោះ ឃុត វ៉ានជីវៈ, ឈ្មោះ ស៊ាប សុន, ឈ្មោះ ទិត លឿប, និងឈ្មោះ នីវ បាន តំណាងឱ្យប្រជាពលរដ្ឋ៥៩ គ្រួសារបានស្នើសុំប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីសរុបទំហំ៦៥ហិកតាស្ថិតនៅភូមិស្មៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ 

រដ្ឋបាលខេត្តបានសម្របសម្រួលដោះស្រាយពិនិត្យ និងបានរកឃើញថា ដីដែលប្រជាពលរដ្ឋ អាស្រ័យផលនោះថ្វីត្បិតតែមានឈ្មោះថា “អាងអូរពពូល” ប៉ុន្តែជាក់ស្តែងមិនមែនជាអាងឬបឹងនោះទេ ពោលគឺ មានស្ថានភាពដីជាវាលស្រែធម្មតាដែលមានប្រជាពលរដ្ឋអាស្រ័យផលតាំងពីឆ្នាំ១៩៧៩។ 

តែបច្ចុប្បន្នដីនេះបានចុះ បញ្ជីជាប័ណ្ណកម្មសិទ្ធិរបស់រដ្ឋតែពុំទាន់មានទិន្នន័យម្យ៉ាងវិញទៀតនៅជុំវិញដីរបស់ប្រជាពលរដ្ឋទាំង៥៩គ្រួសារ នោះគឺមានលក្ខណៈសណ្ឋានដីដូចគ្នា ហើយសុទ្ធតែទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់រួចហើយដែរ។ ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមគោរពស្នើសុំ ឯកឧត្តមបណ្ឌិត មេត្តាពិនិត្យសម្របសម្រួលតាមគោលការណ៍ និងនីតិវិធី ដើម្បីឱ្យប្រជាពលរដ្ឋចំនួន៥៩គ្រួសារមានសិទ្ធិអាស្រ័យផល និងកាន់កាប់ដីនៅទីតាំងនោះតាមការស្នើសុំ សូម ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាពិនិត្យ និង សម្រេចដោយសេចក្ដីអនុគ្រោះ។
ក្រោយមកក៏មានដីការបញ្ចូនពីខុទ្ទកាល័យពីសម្ដេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លេខ ៨៨៣ ខន/០២៤ គោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធាន ទឹកនិងឧតុនិយម សំណើរ លិខិតចុះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ របស់ឈ្មោះ ឃុត វ៉ានជីវ ស៊ាប សុន, ទិត្យ លៀប, អាំ ម៉ៅ និងឈ្មោះ នីវ បាន តំណាងប្រជាពលរដ្ឋចំនួន ៥៩គ្រួសារ ជាម្ចាស់ដីនៅ ភូមិក្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង គោរពជូន សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី សំណើសុំ មេត្តាជួយអន្តរាគមន៍ ចេញប័ណ្ណកម្មសិទ្ធិដីឲ្យពួកគាត់ ទំហំ ៦៥ ហិកតា មានទីតាំងដីស្ថិតនៅឃុំភូមិក្តៅ ឃុំ បាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ នាយកឧទុកាល័យ ហូ-សិទ្ធី។

ប្រជាពលរដ្ឋបានបន្តថាទោះបីមានលិខិតដីការបញ្ជូនពីខុទ្ទកាល័យសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏មិនមានការសម្របសម្រួលដើម្បីរកយុទ្ធសាស្ត្រឈ្នះឈ្នះ ពីរខាងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងនិងក្រសួងធនធានទឹកនិងឧតុនិយម បានទេ ដីការបញ្ជូននេះ ហាក់បីដូចជាមិនមានប្រសិទ្ធភាពចំពោះ ពួកគាត់ជាប្រជាពលរដ្ឋទន់ខ្សោយ ។

ដោយសង្កេតឃើញថា ឯកឧត្តម សុខលូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលរកដំណោះស្រាយ ជូនដល់ប្រជាពលរដ្ឋចំនួន៥៩ គ្រួសារខាងលើ និងដីកា បញ្ជូនពីខុទ្ទកាល័យសម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋឲ្យមានប័ណ្ណកម្មសិទ្ធិកាន់កាប់ស្របច្បាប់។

ទោះបីយ៉ាងណា ក្រសួងធនធានទឹកនិងឧតុនិយមបានព្យាយាមធ្វើលិខិតកាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋខាងលើមិនឲ្យទទួលបានការកាត់ឈ្វាឬចេញប័ណ្ណកម្មសិទ្ធិផ្សេងៗបាននោះទេ បានធ្វើលិខិត គោរពជូន ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តបាត់ដំបង ទប់ស្កាត់ប្រជាពលរដ្ឋដែលមានឈ្មោះ ឃុត វ៉ានជីវ, ស៊ាប សុន, ទិត្យ លឿប, អាំ ម៉ៅ និងឈ្មោះ នីវ បាន តំណាងប្រជាពលរដ្ឋចំនួន៥៩គ្រួសារ រស់នៅភូមិក្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ថា ដីទំហំ៦៥ហិកតា ស្ថិតនៅភូមិក្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលតំណាងប្រជាពលរដ្ឋចំនួន៥៩គ្រួសារស្នើសុំចេញប័ណ្ណកម្មសិទ្ធិនេះ គឺជាដីអាងទឹកអូរពពូល ដែលមាន ទំហំសរុប ៧៣៥ ៧៤៦ ម៉ែត្រការ៉េ ហើយត្រូវបានចុះបញ្ជីចេញបណ្ណកម្មសិទ្ធិរួចហើយ ដែលមានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខ០២០១០៣០៧-០៣៩១ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លេខក្បាលដី ៣៩១ ឈ្មោះកម្មសិទ្ធិករគឺ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ជាប្រភេទដីរដ្ឋទៅវិញធ្វើឲ្យប្រជាពលរដ្ឋទាំង៥៩ គ្រួសារមានភាពតក់ស្លុតជាពន់ពេកពេលឮថាដីរបស់គាត់អាស្រ័យផលតាំងពីឆ្នាំ១៩៦៩ មកដល់បច្ចុប្បន្ន ថាជាដីអាងរបស់រដ្ឋទៅវិញ។

និងបានលើកហេតុផលនិងលេសផ្សេងៗជាច្រើនហូរហែរ៖ដូចជាក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុសាកល គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតបានកើតឡើង កាន់តែធ្ងន់ធ្ងរ គឺទឹកជំនន់នៅរដូវវស្សា និងកង្វះខាតទឹកនៅរដូវប្រាំង ដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិទាំងថ្នាក់ក្រោមជាតិត្រូវរួមគ្នាថែរក្សាការពារប្រភពទឹក ដែលមានតួនាទីជាកន្លែងស្រូបទឹកជំនន់ផង និងរក្សាទុកទឹកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងផង។ អាងទឹកអូរពពូលនេះ នៅមានសក្តានុពលជាកន្លែង ស្រូបទឹកជំនន់មួយផ្នែកពីស្ទឹងសង្កែ តាមរយៈប្រឡាយបត់សាលា និងជាអាងស្តុកទឹកសម្រាប់បម្រើដល់ពហុ វិស័យ នៅពេលដែលមានការរៀបចំស្ដារឡើងវិញ។

ប្រជាពលរដ្ឋបន្តឡើងថាទង្វើបែបនេះរបស់ក្រសួងធនធានទឹកនិងឧតុនិយម សបញ្ជាក់ថាគឺជាការបង្ទុតបង្អាក់មិនឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការពិនិត្យស្រាវជ្រាវ ហ្នឹងកាត់ឈ្វាដី ឬផ្ដល់ប្លង់កាន់កាប់ស្របច្បាប់ជូនដល់ពួកគាត់ជាប្រជាពលរដ្ឋចំនួន៥៩ គ្រួសារដែលបានកាន់កាប់និងអាស្រ័យផងតាំងពីឆ្នាំ ១៩៧៩បាននោះទេ ។

សូមបញ្ជាក់ថាថ្មីៗនេះ៖កាលពីថ្ងៃ០២ ខែមេសា ឆ្នាំ២០២៥លិខិតពី ព្រឹទ្ធសភាលេខ០៤៨/០៤២៥/ពស/គ១ សូមជម្រាបជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សំណើសុំ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជួយអន្តរាគមន៍ទៅសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាផ្តល់បណ្ណកម្មសិទ្ធិដី ធ្លីស្របច្បាប់ឱ្យប្រជាពលរដ្ឋចំនួន ៥៩គ្រួសារ ដែលមានផ្ទៃដីសរុបចំនួន ៦៥ហិកតា ស្ថិតនៅភូមិក្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

លិខិតពីព្រឹទ្ធសភា ជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រាបថា គណៈកម្មការសិទ្ធិមនុស្ស ទទួល ពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា បានទទួលពាក្យសុំអន្តរាគមន៍មួយច្បាប់ នៅថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ឈ្មោះ ឃុត វ៉ានជីវ, ស៊ាប សុន, ទិត្យ លឿប, អាំ ម៉ៅ និងឈ្មោះ នីវ បាន តំណាងឱ្យប្រជាពលរដ្ឋចំនួន ៥៩គ្រួសារ គោរពចូលមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួយអន្តរាគមន៍ផ្តល់បណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ដូចមានចែងនៅ ក្នុងកម្មវត្ថុខាងលើ។

ឈ្មោះ ឃុត វ៉ានជីវ, ស៊ាប សុន, ទិត្យ លឿប, អាំ ម៉ៅ និងឈ្មោះ នីវ បាន តំណាងឱ្យប្រជា-ពលរដ្ឋចំនួន ៥៩គ្រួសារ បានអះអាងថា៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ប្រជាពលរដ្ឋចំនួន៥៩ គ្រួសារ បានស្នើសុំចុះបញ្ជីកម្មសិទ្ធិដីទំហំ ៦៥ហិកតាខាងលើ ដែលបានកាន់កាប់ និងអាស្រ័យផល តាំងពីឆ្នាំ១៩៧៩ គោរពជូន ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។ 

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើលិខិតគោរពជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំគោលការណ៍ចេញបណ្ណ កម្មសិទ្ធិដី ទំហំ ៦៥ហិកតា ជូនប្រជាពលរដ្ឋទាំង ៥៩គ្រួសារ ដោយបានបញ្ជាក់ថា រដ្ឋបាលខេត្តបានចាត់ឱ្យ មន្ត្រីជំនាញចុះពិនិត្យទីតាំងផ្ទាល់ និងស្រាវជ្រាវអំពីសាវតា នៃការកាន់កាប់ដី និងអាស្រ័យផលរបស់ ប្រជាពលរដ្ឋខាងលើ ហើយបានពិនិត្យឃើញថា ដីនោះមានឈ្មោះថា អាងពពូល ប៉ុន្តែស្ថានភាពជាក់ ស្តែងមិនមែនជាអាង ឬបឹងនោះទេ គឺមានស្ថានភាពជាដីវាលស្រែធម្មតា ដែលប្រជាពលរដ្ឋអាស្រ័យ ផលពិតប្រាកដមែន។ 

បច្ចុប្បន្នដីនោះបានចុះបញ្ជីបណ្ណកម្មសិទ្ធិជាទ្រព្យសម្បត្តិរបស់រដ្ឋរួចហើយ តែពុំ ទាន់មានទិន្នន័យ។ ម្យ៉ាងវិញទៀតនៅជុំវិញដីរបស់ប្រជាពលរដ្ឋទាំង ៥៩គ្រួសារនោះ គឺមានលក្ខណៈសណ្ឋានដីដូចគ្នា ហើយសុទ្ធតែទទួលបានបណ្ណកម្មសិទ្ធិរួចរាល់ហើយដែរ។ មន្ទីរធនធានទឹក និង ឧតុនិយមខេត្តបាត់ដំបង បានចុះបញ្ជីបណ្ណកម្មសិទ្ធិដីរបស់ប្រជាពលរដ្ឋទាំង ៥៩គ្រួសារ ជាទ្រព្យ សម្បត្តិរដ្ឋ ដោយធ្វើរបាយការណ៍បំភ្លៃខុសពីការពិតថា ដីនោះជាដីអាងសម្រាប់ស្តុបទឹកប្រើប្រាស់ នៅរដូវប្រាំង។ រហូតមកដល់បច្ចុប្បន្ន ដោយពុំទទួលបានដំណោះស្រាយ ទើបប្រជាពលរដ្ឋទាំង ៥៩គ្រួសារ ដាក់ពាក្យសុំអន្តរាគមន៍គោរពចូលមក សម្តេចតេជោ ប្រធានព្រឹទ្ធសភា។

ពាក្យសុំអន្តរាគមន៍ខាងលើ និងឯកសារពាក់ព័ន្ធជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ-ដោះស្រាយ និងសូមមេត្តាផ្តល់របាយការណ៍ស្តីពីលទ្ធផលនៃ ការដោះស្រាយករណីខាងលើមកព្រឹទ្ធសភាវិញ តាមការគួរ។

សូម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅ ពីខ្ញុំ៕ថ្ងៃ ពុធ ៥១ត ខែចេត្រ ឆ្នាំរោង ឆស័ក.ពស ២៥៦៨ ០២ ខែមេសា ឆ្នាំ២០២៥ ប្រធានស្តីទីព្រឹទ្ធសភា អ៊ុច បូររិទ្ធ

ប្រជាពលរដ្ឋសង្ឃឹមថាឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម នឹងធ្វើការពិនិត្យស្រាវជ្រាវឲ្យបានល្អិតល្អន់ ជៀសវាងមានការភាន់ច្រឡំៗមួយណា សូមផ្ដល់ដីឲ្យពួកគាត់វិញដើម្បីឲ្យមានការកាត់ឈ្វានិងមានប្លង់កម្មសិទ្ធិស្រុកច្បាប់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិងមានការពិចារណាឡើងវិញជុំវិញបងប្អូនប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលរយៈពេល ៤៦ ឆ្នាំមកហើយដើម្បីយកយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគោលនយោបាយឈ្នះឈ្នះមកដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋកុំឱ្យពួកគាត់រកទឹកភ្នែក សូមឱ្យពួកគាត់មានភាពសំបូរសប្បាយ ក្រុមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចទាំងទ្វេសង្ឃឹមថាឯកឧត្តមនិងជួយសម្របសម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋទាំង៥៩គ្រួសារខាងលើដោយក្តីអនុគ្រោះ។

បងប្អូនប្រជាពលរដ្ឋចំនួន៥៩ គ្រួសារតែបានអាស្រ័យផលលើដីនិងកាន់កាប់តាំងពីឆ្នាំ១៩៧៩ ខាងលើបានទទួលស្នើសុំឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាជួយសម្របសម្រួលនិងអន្តរាគមន៍ជូនពួកគាត់ផងទាំង ៥៩ គ្រួសារ ដែលបានកាន់កាប់ដីចំនួន៦៥ហិចតានៅចំណុចខាងលើឱ្យពួកគាត់ទទួលបានការកាត់ឈ្វានិងបានប្លង់ស្របច្បាប់ផង។

ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋបានលើកម្រាមដៃដប់សូមទទួតដង្ហើយៗជំនួយពីសម្ដេចតេជោ ហ៊ុនសែនប្រធានព្រឹទ្ធសភា និងសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមសម្ដេចទាំងទ្វេមេត្តាជួយអន្តរាគមន៍ចំពោះក្រសួងធនធានទឹកនិងឧតុនិយម ដែលកំពុងតែរំលោភនិងលួចធ្វើប្លង់គ្រប់ដណ្ដប់ទៅលើដីពួកគាត់ទាំង 59 គ្រួសារ។ដែលមានដី 65 ហិតា។នៅចំណុចភូមិ/ឃុំ/ស្រុក/ខេត្តខាងលើដោយក្តីអាណិតអាសូរដល់ពួកគាត់ដែលជាប្រជាពលរដ្ឋទន់ខ្សោយ ព្រោះពួកគាត់បានលើកឡើងថាមានតែសម្ដេចទាំងទ្វេទេដែលអាចជួយអន្តរាគមន៍ជួយពួកគាត់បានគាត់គ្មានអ្វីជាទីពឹងទេនិងមានតែដឹងហើយហៅសម្ដេចទាំងទ្វេជួយដល់ពួកគាត់ឲ្យទទួលបានដីនិងប្លង់ស្របច្បាប់ដូចគេឯងដែលនៅជុំវិញ ផងទៅចុះ ពួកគាត់និងសង្ឃឹមថាសម្ដេចទាំងទ្វេនិងជួយពួកគាត់បានចេះជាមិនខាន ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋចំនួន 59 គ្រួសារបានលើកម្រាមដៃដបសូមគោរពជូនពរសម្ដេចទាំងទ្វេ។ពីចម្ងាយ។ជួបតែសេចក្តីសុខសេចក្តីចម្រើនទាំងក្រុមគ្រួសារនិងទទួលបានពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លៀរ ឡើយនិងជាម្លប់ដ៏ត្រជាក់ដល់កូនចៅគ្រប់ជំនាន់ សូមសម្ដេចទាំងទ្វេបន្តដឹកនាំនាវាសន្តិភាពនេះបន្តទៅមុខបន្ថែមទៀត។សូមអរគុណ។

អង្គភាពសារព័ត៌មានយើងគ្រាន់តែចូលរួមផ្សព្វផ្សាយពីទុក្ខលំបាកប្រជាពលរដ្ឋជូនទៅដល់ថ្នាក់ដឹកនាំ ពីថ្នាក់ដឹកនាំមកប្រជាពលរដ្ឋតែប៉ុណ្ណោះ មិនបានផ្សាយញុះញង់ឬបង្កាច់បង្ខូចកេរ៍ឈ្មោះដ៏មន្ត្រីពាក់ព័ន្ធនោះឡើយ។អង្គភាពយើងនិងរង់ចាំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធ ស្ដីពីរបបសារព័ត៌មាន ហ្នឹងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន រាល់ម៉ោងធ្វើការតាមរយៈទូរសព្ទលេខខាងក្រោម
095693133 093994036




No comments