សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

ប្រជាពលរដ្ឋចំនួន ២១ គ្រួសារដែលបានអាស្រ័យផលលើដីស្រែចំការជាង ២០ ឆ្នាំនៅចំណុចបឹងខ្ចាស់ស្ថិតក្នុងភូមិស្វាយព្រៃ ឃុំកន្ទឺ១ សង្ឃឹមថាដីការបញ្ជូនខុទ្ទកាល័យសម្ដេចបវរធិបតី ហ៊ុន ណែត និងជួយអន្តរាគមន៍ជូនពួកគាត់ទទួលបានយុត្តិធម៌ពេលឆាប់ៗដីពួកគាត់ត្រូវបានលោក ឌឿ សាវិន កំពុងរំលោភបំពាននិងបានប្ដឹងពួកគាត់ទៅសាលាដំបូងខេត្តបាត់ដំបងជាបន្តបន្ទាប់!!!

ដោយ :www.tctpostnews.com


 ប្រជាពលរដ្ឋចំនួន ២១ គ្រួសារដែលបានអាស្រ័យផលលើដីស្រែចំការជាង ២០ ឆ្នាំនៅចំណុចបឹងខ្ចាស់ស្ថិតក្នុងភូមិស្វាយព្រៃ ឃុំកន្ទឺ១ សង្ឃឹមថាដីការបញ្ជូនខុទ្ទកាល័យសម្ដេចបវរធិបតី ហ៊ុន ណែត និងជួយអន្តរាគមន៍ជូនពួកគាត់ទទួលបានយុត្តិធម៌ពេលឆាប់ៗដីពួកគាត់ត្រូវបានលោក ឌឿ សាវិន កំពុងរំលោភបំពាននិងបានប្ដឹងពួកគាត់ទៅសាលាដំបូងខេត្តបាត់ដំបងជាបន្តបន្ទាប់!!!


ខេត្តបាត់ដំបង៖ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋចំនួន ២១ គ្រួសាររស់នៅក្នុងភូមិស្វាយព្រៃ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង បានសំណូមពរ បណ្ដាញសារព័ត៌មានចូលរួមផ្សព្វផ្សាយបន្តជាលើកទី២ រឿងលោក ឌឿ សាវិន កំពុងរំលោភលើដីរបស់ពួកគាត់ដែលបានអាស្រ័យផលបច្ចុប្បន្ននេះជាង២០ ឆ្នាំមកហើយនៅចំណុចបឹងខ្ចាស់ ភូមិស្វាយព្រៃ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីឲ្យដណ្ដឹងនេះជ្រាបជូនដល់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មេត្តាជួយអន្តាគមន៍ស្វែងរកយុត្តិធម៌ជូនពួកគាត់ផងដីស្រែចំការរបស់ពួកគាត់ចំនួន៦៩ ហិចតាត្រូវបានរំលោភបំពានពីសំណាក់បុគ្គល ឌឿ សាវិន។

បើតាមការបញ្ជាក់ពីលោក ឈៀត ឈៀង ប្រជាពលរដ្ឋរស់នៅភូមិព្រៃស្វាយ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង បានរៀបរាប់អង្គភាពសារព័ត៌មានយើងបន្ថែមអោយដឹងថា ទោះបីមានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង លេខ១៨៧១/២៤ សជណ ចុះថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៤ ជម្រាបជូនលោកអភិបាលនៃគណៈអភិបាលស្រុកបាណន់ បន្ទាប់ពីបានទទួលពាក្យស្នើសុំជួយអន្តរាគមន៍របស់ប្រជាពលរដ្ឋ និងលិខិត លោក ឌឿ សាវិន រដ្ឋបាលខេត្តបានធ្វើការប្រជុំដោះស្រាយ និងសម្របសម្រួលចំនួន០២លើករួចមកហើយ ប៉ុន្តែ លោក ឌឿ សាវិន មិនបានចូលរួមដោះស្រាយទាំង២លើកដោយគ្មានមូលហេតុព្យាយាមគេចវេសមិនចូលរួមដោះស្រាយ។ 

បន្ទាប់ពីប្រជុំរកដំណោះស្រាយគូភាគីពាក់ព័ន្ធទន្ទឹមនឹងនេះដែររដ្ឋបាលខេត្តបានសិក្សា និង ស្រាវជ្រាវយល់ឃើញថា បងប្អូនប្រជាពលរដ្ឋពិតជាបានអាស្រ័យផលលើដីនេះតាំងពីឆ្នាំ១៩៩៧ពិតប្រាកដមែន លោកអភិបាលស្រុកបាណន់និងចាត់ចែងប្រគល់ដីនេះជូនប្រជាពលរដ្ឋដើម្បី អាស្រ័យផលបន្ត ហើយរុះរើរោង និងខ្ទមប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗដែលលោក ឌឿ សាវិន ទើបតែនាំមក បោះទីតាំងនាពេលថ្មីៗនេះ។

ទោះបីមាន សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបងហើយ តែលោក ឌឿ សាវិន នៅតែមិនញញើតបន្តធ្វើព្យុះធ្វើភ្លៀងធ្វើទុក្ខបុកម្នេញ និងបានប្ដឹងពួកគាត់ទៅតុលាការខេត្តបាត់ដំបងជាបន្តបន្ទាប់ហាក់បីដូចជាមិនញញើតថែមទាំងផ្គើននិងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបងថែមទៀតផង។

បើតាមការបញ្ជាក់ពីលោក មឿក ម៉េន ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ខេត្តបាត់ដំបង លោកសូមសំណូមពរស្នើរសុំដល់មន្ត្រីពាក់ព័ន្ធនៃមូលដ្ឋានស្រុកបាណន់និងខេត្តបាត់ដំបង មេត្តាជួយសម្រួលដោះស្រាយជូនពួកគាត់ផង គាត់បានរៀបរាប់បន្តថា៖កាលពីឆ្នាំ ២០២២ ខាងជំនាញភូមិបាលស្រុកបាណន់បានចុះមកវាស់វែងជូនពួកគាត់ដែលជាប្រជាពលរដ្ឋចំនួន២១ គ្រួសារដែលមានដីស្រែចំការនៅចំណុចបឹងខ្ចាស់ ភូមិស្វាយព្រៃ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង តែត្រូវបានបក្សពួកលោក ឌឿ សាវិន បានចុះមករារាំងមន្ត្រីភូមិបាលស្រុកមិនឱ្យធ្វើការវាស់វែង តែងតែធ្វើទុក្ខបុកម្នេញពួកគាត់ចំនួន២១ គ្រួសារ។ 

រហូតដល់ឆ្នាំ ២០២៤ លោក ឌឿ សាវិន បានយុទ្ធសាស្ត្រឈ្នះបានដី ចាញ់បានលុយ នាំប្រជាពលរដ្ឋមិនដឹងមកពីខេត្តណាទេ មកបោះរោងនិងខ្ទមលើទីតាំងលើដី របស់បងគាត់ ឈ្មោះ ឆាន សឿត ដែលបានអាស្រ័យផលធ្វើស្រែធ្វើចំការជា ២០ ឆ្នាំមកហើយ មិនត្រឹមតែប៉ុណ្ណោះ កាលថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៥ថ្មីៗ នេះ មានបុគ្គលឈ្មោះ ឆាន ឆាត ដើរតួជាម្ចាស់ដីខាងលើមកប្ដឹងពួកគាត់ ២១ គ្រួសារទៅសាលាដំបូងខេត្តបាត់ដំបងដោយពួកគាត់ទាំង ២១ គ្រួសារមិនស្គាល់ឈ្មោះបុគ្គល ឆាន ឆាត នេះទេ។

លោក ម៉ែន រន ប្រជាពលរដ្ឋរស់នៅក្នុងភូមិអូសាឡៅ ស្រុកសង្កែ ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថាគាត់មានដី ៣ ហិតាចំណុចបឹងខ្ចាស់ ភូមិស្វាយ ព្រៃឃុំកន្ទឺ១ ស្រុកបាណន់ ដោយលោក ចាយ សាវេន ជាអតីតមេបញ្ជាការសឹករងស្រុកបាណន់បានចែកជូនដល់កូនទាហាននិងកងជីវពលរបស់គាត់ក្នុងម្នាក់៣ហិតា ក្នុងនាមលោកជាប្រជាពលរដ្ឋលោកបានទិញដីពីឈ្មោះ ឈូក រិន ចំនួន ៣ហិតា ក្រោយពីរលោក ចាយ សាវេន ជាអតីតមេបញ្ជាការសឹករងស្រុកបាណន់ ចែកជូនរួចរាល់ លោកបានបង្ករបង្កើតផលធ្វើស្រែធ្វើចំការតាំងពីឆ្នាំ ១៩៩៧ រហូតមកដល់ឆ្នាំ២០២២ ខាងសុរិយោដីស្រុកបានចូលមកវែងជូនលោកធ្វើប្លង់ឱ្យពួកគាត់ប្រជាពលរដ្ឋចំនួន ២១ គ្រួសារ ប៉ុន្តែក្រោយមកទៀតត្រូវបានបក្សពួកលោក ឌឿ សាវិន បានបង្អាក់ដំណើរការនិងប្តឹងជំទាស់ ខាងសូរិយោដីស្រុកមិនឲ្យចេញប្លង់កម្មសិទ្ធិជូនពួកគាត់ជាប្រជាពលរដ្ឋចំនួន ២១ គ្រួសារនោះទេ។

លោកបានសំណូមពរ ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាជួយដំណោះស្រាយនិងសម្របសម្រួលជូនពួកគាត់អោយបានប្លង់កម្មសិទ្ធិស្របច្បាប់ផង បច្ចុប្បន្ននេះពួកគាត់អ្នកខ្លះមានប្លង់កម្មសិទ្ធិស្របច្បាប់អ្នកខ្លះមានបង្កាន់ដៃវាស់វែងរួចទៅហើយតែនៅមិនទទួលបានប្លង់អចលនទ្រព្យ។










អង្គភាពសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅលោក យឹម សៀក អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងទទួលបន្ទុកដោះស្រាយវិវាទ ដើម្បីសុំធ្វើការបំភ្លឺ ខលតាមរយៈលេខទូរសព្ទចូលតែត្រូវបានជំនួយការលោកលើកជំនួស បានប្រាប់ថាលោក អភិបាលរង ជាប់រវល់ក៏បានចុចបិទទូរសព្ទ អង្គភាពយើងខលទំនាក់ទំនងក្នុងការបំភ្លឺបន្តទៀតតែខលចូល២លើកតែគ្មានអ្នកទទួល។

មិនបង្អង់យូរអង្គភាពសារព័ត៌មានយើងបានខលសុំការបំភ្លឺពីរឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ជុំវិញពាក់ព័ន្ធជម្លោះវិវាទដីស្រីដីចំការមួយកន្លែងនៅចំណុច បឹងខ្ចាស់ ភូមិស្វាយព្រៃ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង រវាងប្រជាពលរដ្ឋចំនួន ២១គ្រួសារនិងលោក ឌឿ សាវិន ត្រូវបានឯកឧត្តមអភិបាលខេត្តបាត់ដំបង ឆ្លើយយ៉ាងខ្លី រឿងនេះដោះស្រាយយូរហើយ ក៏បានបិទទូរសព្ទជាប្រញាប់ ។

ប្រជាពលរដ្ឋបានរៀបរាប់ប្រាប់បណ្ដាញសោព័ត៌មានយើងបន្តថា កន្លងមកត្រូវបានរដ្ឋបាលខេត្តបាត់ដំបងបានធ្វើការសម្របសម្រួលច្រើនលើកច្រើនសាហើយតែមិនទទួលបានផ្លែផ្កាណាមួយទេនៅឡើយទេ ត្រូវបានលោក ឌឿ សុវិន រំលោភបំពានលើដីស្រែរបស់ពួកគាត់ជាបន្តបន្ទាប់រហូតប្ដឹងពួកគាត់២១ គ្រួសារទៅសាលាដំបូងខេត្តបាត់ដំបងថែមទៀតផង។

សូមរំលឹកថា៖កាលពីថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២៥ លោក ចាយ សាវេន ជាអតីតមេបញ្ជាការសឹករងស្រុកបាណន់បានរៀបរាប់ប្រាប់បណ្ដាញព័ត៌មានយើងអោយដឹងថា ដីទាំងនេះលោកបានចែកជូនដល់កូនទាហាននិងកងជីវពលមានចំនួន១១៥នាក់ ចំនួន៤០០ហិតា ដោយចែកឲ្យតាមឋានានុក្រមមេទាហានដែលមានបណ្ដាសក្ក័ក្នុងម្នាក់៦ ហិចតា និងកូនទាហានមិនមានបណ្ដាសក្ក័ក្នុងមួយនាក់៣ហិតា ហើយលោក ចាយ សាវេន បានបញ្ជាក់បន្ថែមថា ការចែកដីជូនទៅដល់ពលទាហាននិងកងជីវពល ក្រោយពីឯកឧត្តម អ៊ុង សាមី អតីតជាអភិបាលខេត្តបាត់ដំបងបានប្រគល់ដីនេះជូនគាត់ទើបអតីតមេបញ្ជាការផ្នែកសឹករងស្រុកបាណន់ចែកជូនទៅដល់កូនទាហាននិងកងជីវពលបានពិតប្រាកដមែន។

លោក ចាយ សាវេន បានប្រាប់អង្គភាពសារព័ត៌មានយើងអោយដឹងបន្តថាលោកបានដឹកនាំពលទាហានកូនទាហានឡើងទៅវ៉ៃជាមួយខ្មែរក្រហមនៅស្រុកសំឡូតខេត្តបាត់ដំបងក្នុងឆ្នាំ ១៩៩៧ ដើម្បីការពារប្រទេសជាតិនិងទឹកដី ទើបឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានសុខសាន្តសន្តិភាពជារួចរាល់ហើយបងប្អូនកងទ័ពទាំងអស់ដែលបានទទួលដី ក្រោយពីចែកជូន ពួកគាត់បាននាំអាស្រ័យផលបានដំណាំ ធ្វើស្រែចំការ ចាប់ពីឆ្នាំមក១៩៩៨មកដល់បច្ចុប្បន្ននេះ ។

ក្រោយពីបណ្ដាសារព័ត៌មានយើងបានផ្សព្វផ្សាយប្រជាពលរដ្ឋចំនួន២១ គ្រួសាររស់នៅក្នុងភូមិស្វាយព្រៃឃុំកន្ទឺ១ បានទទូចដង្ហើយហៅជំនួយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មេត្តាជួយអន្តាគមន៍លើបញ្ហាលោក ឌឿ សាវិន កំពុងតែរំលោភ បំពានលើដីរបស់គាត់ទាំងដែលគាត់មានលិខិតកាន់កាប់អាស្រ័យផលស្របច្បាប់ជាង ២០ ឆ្នាំ កាលពីថ្ងៃ២៤ ខែមេសា ឆ្នាំ២០២៥ កន្លងទៅទើបថ្ងៃនេះ មានតែដីការបញ្ជូនខុទ្ទកាល័យសម្ដេចបវរសេចក្តី ហ៊ុន ណែត លេខ ៣៤៨ ខន/២៥ ដីកាបញ្ជូនគោរពជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង មេត្តាពិនិត្យសំណើរនេះជាសមត្ថកិច្ចតាមការគួរត្រូវថ្ងៃទី ២៩ខែមេសា ២០២៥ ខុទ្ទកាល័យសម្ដេច ហូ រិទ្ធី ។

ពលរដ្ឋចំនួន ២១ គ្រួសារសង្ឃឹមថាដីការបញ្ជូនខុទ្ទកាល័យសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងអន្តរាគមន៍ជូនពួកគាត់ទទួលបានយុត្តិធម៌ក្នុងពេលឆាប់ៗ ពលរដ្ឋសង្ឃឹមថាឯកឧត្តមអភិបាលខេត្តបាត់ដំបងនិងយកចិត្តទុកដាក់ខ្ពស់អនុវត្តតាមដីការបញ្ជូននេះដើម្បីឲ្យពួកគាត់ ២១ គ្រួសារទទួលបានប័ណ្ណកម្មសិទ្ធិនិងភាពយុត្តិធម៌មកវិញ។

បងប្អូនប្រជាពលរដ្ឋចំនួន ២១ គ្រួសារបានលើកម្រាមដៃ ១០ សូមថ្លៃអំណរគុណនិងដឹងគុណសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ខ្ពស់និងសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋជួបទុក្ខលំបាកមិនទុកប្រជាពលរដ្ឋរបស់លោកអោយរងការគាបសង្កត់ពីអ្នកមានលុយមានអំណាចអោយរងទឹកភ្នែកវេទនានោះទេ។

ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋចំនួន ២១ គ្រួសារបានសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចទាំងទ្វេនិងបានជូនពរសម្ដេចទាំងទ្វេរជួបតែពុទ្ធពរទាំង៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាឡើយទាំងក្រុមគ្រួសារសូមសម្ដេចទាំងទ្វេបន្តដឹកនាំនាវាសន្តិភាពនេះបន្តទៅមុខបន្តទៀត។សូមអរគុណ។

អង្គភាពយើងគ្រាន់ជាកញ្ចុះឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានពិតមិនបំភ្លៃព័ត៌មាន គ្រាន់តែជាព្រានាំសារ ពីប្រជាពលរដ្ឋទៅដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមកប្រជាពលរដ្ឋតែប៉ុណ្ណោះ តែទោះបីយ៉ាងណាអង្គភាពយើងនិងរង់ចាំការបំភ្លឺពីភាគីពាក់ព័ន្ធតាមច្បាប់របបស្ដីពីសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មានតាមរយៈលេខទូរសព្ទខាងក្រោមរាល់ម៉ោងធ្វើការ។សូមអរគុណ🙏🙏🙏
095693133 093994036


















No comments